ខេត្ដកំពង់ឆ្នាំង៖ អាគុយបញ្ចូល ដោយថាមពលពន្លឺព្រះអាទិត្យចំនួន២ គ្រឿងបានផ្ទុះក្នុងពេលដែលកំពុងសាក បញ្ចូល ខណៈម្ចាស់អត់នៅបណ្ដាលឱ្យ ផ្ទះបណ្ដែតទឹក១ខ្នងត្រូវឆាបឆេះពាក់ កណ្ដាលដោយបានអ្នកស្រុកជួយទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិឆ្នុក ទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្ដកំពង់ ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះរង គ្រោះឈ្មោះ គៀត សារិន ហៅហូយ ភេទប្រុស អាយុ៥១ឆ្នាំ ជាអ្នកទិញលក់ នៅភូមិ-ឃុំកើតហេតុខាងលើ។ មុន ពេល កើតហេតុម្ចាស់បានទៅផ្ទះបងប្អូន រួចបញ្ចូលអាគុយពន្លឺព្រះអាទិត្យទុកចោល ហើយបានចាក់សោរផ្ទះពុំមានអ្នកណា នៅនោះទេ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែប្រជាពលរដ្ឋនៅក្បែរខាងបាន ឮសំឡេងផ្ទុះចេញពីក្នុងផ្ទះនិងហុយផ្សែង ឡើងទ្រលោមពេលនោះប្រជាពលរដ្ឋ បានដងទឹកជួយជះទឹកពន្លត់ភ្លាមមិន បណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នក ដទៃ។ នៅក្នុងហេតុការណ៍នេះបណ្ដាលឱ្យ ខូចខាតអាគុយ១៥០អំពែចំនួន២គ្រឿង ឆេះពិតានជញ្ជាំងផ្ទះ និងឥវ៉ាន់ក្នុងផ្ទះ អស់មួយចំនួនធំ។
សមត្ថកិច្ចបានអំពាវនាវដល់ប្រជា ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះ ករណីជាយថាហេតុកើតឡើង ដែល បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្ដិយ៉ាងធ្ងន់ធ្ងរនេះ ពិសេសពេលចេញពីផ្ទះត្រូវតែ មើលភ្លើងឱ្យបានគ្រប់ជ្រុងជ្រោយដើម្បី ធានាឱ្យមានសុវត្ថិភាពទាំងអស់គ្នា៕
ដោយ៖ ចន្ថា