ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោដឹកបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ដើម្បីផ្តន្ទាទោសតាមច្បាប់ ករណីឆបោក យកស្រាបៀរABC ចំនួន៣៥កំប៉ុង នេះបើយោងតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌខណ្ឌប្រាប់ឲ្យដឹង ជនសង្ស័យទី១មានឈ្មោះ នូ សាទរម្យម៉ាលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ និងទី២មានឈ្មោះសា គីរីន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះសុខ សុងលី ភេទប្រុស មុខរបរជានាក់លក់ដូរនៅផ្ទះ រស់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះសុង សុខលី បានប្រាប់ឲ្យដឹថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង០៩និង៣០នាទីព្រឹក ជនរងគ្រោះបានប្រាប់ប្រពន្ឋខ្លួនឲ្យបើកទ្វាផ្ទះ ដើម្បីលក់ដូរដូចធម្មតា ហើយខ្លួនបានយកនំចំណីទៅឲ្យឱពុកនៅក្បែរផ្ទះខ្លួន។ ពេលទៅដល់ផ្ទះឱពុក ខ្លួនក៏បានឮសំលេងស្រែកឆោឡោនៅផ្ទះរបស់ខ្លួន រួចខ្លួនក៏រត់ទៅសួរប្រពន្ឋ និងបានឃើញជនសង្ស័យទាំងពីនាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ(បឹតស្កុតស) ពាក់ស្លាក់លេខក្រុងព្រះសីហានុ1B-2899 ដែលមកតថ្លៃស្រាបៀរABCនោះ បានយកចេញទៅទាំងមិនបានគិតលុយថ្លៃស្រាបៀរនោះទេ ។
ពេលនោះជនរងគ្តោះក៏បានជិះដេញតាមពីក្រោយជនសង្ស័យនិងបានស្រែកឲ្យគេជួយ អ្នកជិតខាងបានក៏បាននាំគ្នាជួយដេញ រហូតដល់ចំណុចផ្លូវលំចូលវត្តត្រពាំងសិលាស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ