អ្នកឯកទេសវិភាគយោធាមួយចំនួនបានបញ្ចាក់ថា សង្គ្រាមលោកលើកទី៣អាចកើតឡើង ក្នុងរយះពេល ៣០វិនាទី ប្រសិនបើក្រុមអិស្លាមបង្កើតរដ្ឋIS បើកការវាយប្រហារទ្រង់ទ្រាយធំតបតវិញនោះ ដោយសារតែនៅពេលនេះមានកម្លាំងទាហានប្រទេសជាច្រើនចូលរួមវាយប្រហារនៅក្នុងប្រទេសស៊ីរីក្នុងនោះមានអាមេរិករុស្ស៊ី អង់គ្លេស កម្លាំងទាហានស៊ីរី …។
កាលពីថ្ងៃទី១០ខែតុលា ទាហានសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានប្រកាសថានឹងវាយប្រហារតាមដែនអាកាសទៅលើគោលដៅ២៤កន្លែងរបស់ក្រុមអិស្លាមបង្កើតរដ្ឋIS ។ ចំណែករុស្ស៊ីវិញក៏បានប្រកាសថានឹងវាយប្រហារទៅលើទីតាំងក្រុមអិស្លាមបង្កើតរដ្ឋ ៥៥កន្លែង។ ទន្ទឹមនឹងនោះក្រុមទាហានរដ្ឋាភិបាលស៊ីរីក្រោមការជួយជ្រោមជ្រេងពីកម្លាំងជើងអាកាសរុស្ស៊ីក៏បានវាយប្រហារទៅលើទីតាំងរបស់ក្រុមIS ដោយកម្លាំងជើងគោកដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រងវិញ។
ប៉ុន្តែការវាយប្រហារនៅក្នុងប្រទេសស៊ីរីកំពុងឈានទៅរកការជាប់គាំង ដោយសារតែមានកម្លាំងទាហានបរទេសជាច្រើនធ្វើសកម្មភាពនៅលើដែនអាកាសទីក្រុងដាម៉ាកាស។ មេបញ្ជាការកងទ័ពប្រទេសទាំងនោះបង្ហាញការព្រួយបារម្ភថានឹងមានការប៉ះទង្គិចគ្នាកើតឡើងរវាងកម្លាំងទាហានអាកាសអាមេរិកនិងរុស្ស៊ី ហើយប្រែក្លាយទៅជាទ្រង់ទ្រាយធំឈានដល់សង្គ្រាមលោក។
អ្នកឯកទេសយោធាអាមេរិកបានប្រមាថ« ការដែលរួមរួមគ្នានៅតំបន់ដែនអាកាសស៊ីរីគឺជារឿងមិនអាចកើតឡើងបាន ក្នុងពេលដែលយន្តហោះចម្បាំងរាប់សិបគ្រឿងមកពីប្រទេសជាច្រើនធ្វើសកម្មភាពក្នុងល្បឿនលឿននៅដែនអាកាសតែមួយ ទាំងនោះហើយការប៉ះទង្គិចគ្នាមិនអាចជៀសផុតនោះឡើយ។ ចំណុចទាំងនោះបង្ករឲ្យយើងព្រួយបារម្ភយ៉ាងខ្លាំងខ្លាចយន្តហោះចម្បាំងទាំងនោះមិនបាញ់ប្រហារទៅលើគោលដៅរបស់ក្រុមអិស្លាមបង្កើតរដ្ឋបែរជាបាញ់ប្រហារគ្នាទៅវិញ។ទាំងនោះហើយប្រសិនបើក្រុមអិស្លាមបង្កើតរដ្ឋវាយបកវិញនោះអាចធ្វើឲ្យសង្គ្រាមកើតឡើងក្នុងរយះពេលតែ៣០វិនាទីតែប៉ុណ្ណោះ»។
ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមក រូបភាពរ៉ាដាបង្ហាញឲ្យឃើញថា យន្តហោះចម្បាំងF-16របស់អាមេរិកហោះហើរក្បែរយន្តហោះចម្បាំងSu-34 របស់រុស្ស៊ីក្នុងល្បឿនលឿនលើដែនអាកាសស៊ីរី បង្កើតទៅជារូបភាពដ៏សែនគ្រោះថ្នាក់។ ចំពោះស្ថានភាពខាងលើ មន្ត្រីទីក្រុងមូស្កូនិងវ៉ាស៊ីុនតោនបានជួបពិភាគ្សាគ្នាពីវិធីសាស្ត្របញ្ជាក់ការប៉ះទង្គិចគ្នារវាងកម្លាំងទាហានអាកាសប្រទេសមហាអំណាចយោធាទាំងពីរ។
ទន្ទឹមនឹងនោះ អាមេរិកបានចេញបញ្ចារឲ្យកម្លាំងទាហានអាកាសរបស់ខ្លួនរក្សាគម្លាតពីយន្តហោះចម្បាំងរុស្ស៊ីយ៉ាងតិច៣២,២គីឡូម៉ែត្រនៅក្នុងដែនអាកាសទីក្រុងដាម៉ាកាស។ លើសពីនេះទៅទៀតប្រសិនបើយន្តហោះចម្បាំងរុស្ស៊ីហោះហើរឆ្លងកាត់តំបន់ដែលទាហានអាកាសអាមេរិកគ្រប់គ្រងនោះយន្តហោះអាមេរិកត្រូវតែចៀសចេញពីទីនោះចៀសវាងការប៉ះទង្គិចគ្នា។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីកាន់តែស្មុកស្មាញថែមទៀតក្រោយពេលដែលនាវាផ្ទុកយន្តហោះរបស់ចិនទៅឈរជើងនៅដែនសមុទ្រជាប់ប្រទេសស៊ីរី ដោយមានយន្តហោះចម្បាំងJ-15ទៅចូលរួមជាមួយរុស្ស៊ីវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។
លោកAndrew Foxall អ្នកឯកទេសយោធាមកពីមជ្ឈមណ្ឌុលគោលនយោបាយHenry Jackson Society បញ្ចាក់ថាវាពិតជា«សុបិន្តអាក្រក់» នៅពេលដែលចិនចូលរួមក្នុងសង្គ្រាមប្រទេសស៊ីរី។ វត្តមានរបស់ចិននឹងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញថែមទៀត ប្រសិនបើចិននឹងរុស្ស៊ីបង្វែរពីការវាយប្រហារទៅលើក្រុមអិស្លាមបង្កើតរដ្ឋទៅវាយប្រហារក្រុម ប្រឆាំងរដ្ឋាភិបាលស៊ីរីដែលអាមេរិកគាំទ្រនោះ អាចបង្កើតឲ្យមានការប៉ះទង្គិចរវាងមហាអំណាច។
មួយវិញទៀត ស្ថានភាពនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគីប្រឈមមុខតានតឹងដាក់គ្នា។ ទួរគីបានគម្រាមបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីប្រសិនបើបន្តហោះហើរចូលក្នុងដែនអាកាសរបស់ទួរគីទៀតនោះ។
ការរំលោភដែនអាកាសរបស់ប្រទេសទួរគីដែលជាសមាជីកណាតូ នោះធ្វើឲ្យណាតូមិនអាចនៅស្ងៀមទៀតឡើយ។លោកអគ្គលេខាណាតូ បញ្ជាក់ថា ការរំលោភចូលដែនអាកាសទួរគី ជាប្រទេស សមាជិក អូតង់ ដោយយន្តហោះរុស្ស៊ី មិនមែនជារឿងចៃដន្យ ទៅហើយ។
លោក Stoltenberg កត់សម្គាល់ថា អូតង់ ឥតបានទទួលពីរុស្ស៊ីឡើយ នូវការពន្យល់បំភ្លឺ តើអ្វីទៅ ដែលបានកើតឡើង ក្នុងផ្ទៃមេឃទួរគី ពីព្រោះអូតង់គ្មានខ្សែរយៈគមនាគមន៍ត្រង់ផ្ទាល់ ជាមួយ ម៉ូស្គូ។
គ្រាន់តែឮការបកស្រាយនេះ របស់អគ្គលេខាអូតង់ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅ ទីស្តីការអូតង់ក្នុងក្រុង Bruxelles លោកAlexandre Grushko ថ្លែងថា តាមមើលទៅឧប្បត្តិហេតុ ពាក់ព័ន្ធនឹងយន្តហោះរុស្ស៊ី នៅទួរគី ត្រូវអូតង់ឆ្លៀតប្រើធ្វើជា ”សង្គ្រាមឃោសនា” ដើម្បី ក្លែង បំផ្លែង គោលដៅពិត នៃប្រតិបត្តិការដែលកងអាកាសរុស្ស៊ីកំពុងបំពេញ នៅស៊ីរី។ ក្នុងបរិបទ “សង្គ្រាម”នេះ អូតង់បានថ្លែងថាយន្តហោះរុស្ស៊ី ទម្លាក់គ្រាប់បែក មិនមែនទៅលើទីតាំងរបស់ អង្គការភេរវនិយម” រដ្ឋអ៊ីស្លាម”ឯណា។ ចំណែក លទ្ធផលនៃប្រតិបត្តិការ ធ្វើដោយ“សម្ព័ន្ធប្រឆាំង ភេរវនិយម” ដឹកនាំ ដោយស.រ.អា. គឺ “ចាក់សោរ ជារឿងសម្ងាត់៧ជាន់” មិនឲ្យនរណាដឹងទេ៕
ប្រែសម្រួល៖ ម៉ែវ សាធី