ក្រសួង​អប់រំ​ដាក់​ទណ្ឌកម្ម​៣​ចំណុច​ លើ​គ្រូបង្រៀន​ដែល​ដាក់​ដាក់​ទណ្ឌ​ កម្ម​សិស្ស​ស្រី​នៅ​ខេត្ដស្វាយរៀង

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​ករណី​លោកគ្រូ​ដូង​ សា​នេ​ត​ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​សិស្ស​ស្រី​នោះ​ ពេល​នេះ​ក្រសួង​បាន​ដាក់​ទណ្ឌកម្ម​លើ​ លោកគ្រូ​នោះ​ចំនួន​៣​ចំណុច​ ។​

20150930_095505

យោង​ តាម​សេចក្ដី​ប្រកាស​ជូនដំណឹង​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បានឱ្យ​ដឹង​ ថា​ ករណី​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោមៈ​

១-​លោកគ្រូ​ ដូង​ សា​នេ​ត​ ត្រូវ​បាន​ ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​តាម​ រយៈ​លិខិត​លេខ​០៦១​ អយក​.​បុ​ ចុះ​ថ្ងៃ​ទី​ ២​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

២-​លោកគ្រូ​ ដូង​ សា​នេ​ត​ ដែល​ជា​ គ្រូបង្រៀន​ថ្នាក់​ទី​២​ “​ក​”​ នៅ​សាលា​បឋម​ សិក្សា​ហ៊ុន​ សែន​ វត្ដ​ថ្មី​ ត្រូវ​បាន​ផ្លាស់​ ដោយ​បង្ខំ​ឱ្យទៅ​បំពេញការងារ​នៅ​កា​រិ​ យា​ល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​រំដួល​ តាម​រយៈ​លិខិត​លេខ​៣៣៩​ អយក​.​លបក​ ចុះ​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

៣-​លោកគ្រូ​ ដូង​ សា​នេ​ត​ ត្រូវ​បាន​ ដក​ភារកិច្ច​ឱ្យ​បំពេញការងារ​រដ្ឋបាល​ តូចតាច​នៅ​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​រំដួល​ តាម​រយៈ​លិខិត​លេខ​ ២២២​ អយក​.​រ​ដ​ ចុះ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​ ២០១៥​ ។​

​តាម​រយៈ​ទណ្ឌកម្ម​ខាង​វិន័យ​ដែល​ លោកគ្រូ​ ដូង​ សា​នេ​ត​ បាន​ទទួល​នេះ​គឺ​ ឆ្លើយ​តប​ទៅ​នឹង​មាត្រា​៤០​ នៃ​ច្បាប់​ស្ដី​ពី​ សហលក្ខន្ដិកៈ​មន្ដ្រីរាជការ​ស៊ី​វិល​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​រួចរាល់​ហើយ​ ។​ រីឯ​ ទណ្ឌកម្ម​តាម​ផ្លូវច្បាប់​ផ្សេង​ទៀត​ គឺជា​ សមត្ថកិច្ច​របស់​តុលាការ​ដែល​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ពុំ​មាន​សមត្ថកិច្ច​ ធ្វើ​អន្ដរាគមន៍​ឡើយ​ ។​

​គួរ​បញ្ជាក់​ថា​ លោកគ្រូ​ ដូង​ សា​នេ​ត​ បង្រៀន​ថ្នាក់​ទី​២​ សាលា​បឋម​សិក្សា​ ហ៊ុន​ សែន​ វត្ដ​ថ្មី​ ស្ថិត​នៅ​ក្នុងភូមិ​តា​បោង​ ឃុំ​សង្កែ​ ស្រុក​រំដួល​ ខេត្ដស្វាយរៀង​រង​ ការ​ចោទប្រកាន់​ពី​កុមារី​ដែល​ជា​សិស្ស​ ក្នុង​បន្ទុក​ថ្នាក់​ថា​បាន​បង្ខំ​ឱ្យ​នាង​ឈរ​នៅ​ លើ​តុ​ចំពោះ​មុខ​មិត្ដ​រួម​ថ្នាក់​ហើយ​លោក​ គ្រូ​បាន​បញ្ជា​ឱ្យ​កុមា​រា​ម្នាក់​មក​សម្រាត​ សំពត់​និង​ខោ​ក្នុង​នាង​ចេញ​ ។​

​ជីដូន​កុមារី​បាន​ខិតខំ​ស្វែងរក​យុត្ដិធម៌​ ឱ្យ​ចៅស្រី​របស់​ខ្លួន​តាម​រយៈ​អាជ្ញាធរ​ មូលដ្ឋាន​ក៏​ដូច​ជា​សាលាដំបូង​ខេត្ដ​ ស្វាយ​រៀង​ ។​ រហូត​មក​ដល់​ពេល​នេះ​ សាលាដំបូង​ខេត្ដ​បាន​កោះហៅ​លោកគ្រូ​ ដូង​ សា​នេ​ត​ ឱ្យទៅ​បំភ្លឺ​រួច​ម្ដង​ហើយ​។​ ជាមួយ​គ្នា​នេះ​ក៏​មានការ​សម្របសម្រួល​ ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​មាន​អ្នក​ទាក់​ ទង​ចរចា​ជាមួយ​លោកយាយ​រ័​ត្ន​ សា​រ៉​ន​ ដែល​ជា​ជីដូន​កុមារី​រង​គ្រោះជា​ថ្នូរ​នឹង​ ទឹកប្រាក់​ប្រមាណ​២​ពាន់​ដុល្លារ​ ។​ ក៏​ប៉ុន្ដែ​ លោកយាយ​មិន​ព្រម​ ។​

​គេ​មិនដឹង​ថា​ តើ​សាលាដំបូង​ខេត្ដ​ ស្វាយ​រៀង​បន្ដ​នីតិវិធី​ករណី​ខាងលើ​នេះ​ យ៉ាងណា​ទៀត​នោះ​ទេ​ ។​ សម្រាប់​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​បាន​ដាក់​ទណ្ឌកម្ម​ តាម​រយៈ​សេចក្ដី​ប្រកាស​របស់​ខ្លួន​៣​ ចំណុច​នោះ​រួច​ហើយ​ ។​ ដូច្នេះ​នៅ​សល់​ តែ​បញ្ហា​ផ្លូវច្បាប់​ដែល​គ្រួសារ​កុមារី​រង​ គ្រោះ​កំពុង​រក​យុត្ដិធម៌​នៅ​ឯ​សាលាដំបូង​ ខេត្ដស្វាយរៀង​ដែល​មក​ដល់​ពេល​នេះ​ មិន​ទាន់​ដឹង​អំពី​លទ្ធផល​នៅឡើយ​ ។​ ក្រសួង​អប់រំ​ប្រកាស​ថា​ បញ្ហា​ផ្លូវច្បាប់​ គឺជា​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ដ​ ដែល​ក្រសួង​មិន​អាច​លូកដៃ​បាន​ឡើយ​៕

20150930_101009

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print