ដុត​ផាវ​លេង​ខុស​បច្ចេកទេស​ ផ្ទុះ​ឆេះ​ពេញ​ខ្លួន​រង​របួស​ជា​ទម្ងន់

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ៖ យុវជន​២​នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ ​បន្ទា​ប់​ពី​ពួក​គេ​យក​ផាវ​មក​ចង​ផ្អោបគ្នា​ហើយ​ដុត​លេង​ទំនង​ខុស​បច្ចេកទេស​បណ្តាលឲ្យ​ឆេះ​រោល​ពេញ​ខ្លួន ​។​

IMG-20151014-WA0038

​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ​ថ្ងៃ​ទិ​១២​ ខែតុលា ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​តា​ពរ​ ឃុំ​សំបូរ ​ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។ ​ជន​រង​គ្រោះ​មានឈ្មោះ​ឡ​យ​ ផានិត​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​និង​ឈ្មោះ​ឃី​ម សុ​ខលី​ម ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ​រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ ​។​

​លោក​វរ​សេនីយ៍​ត្រី​ឃុ​ត ​សុផល ​អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៥​ថា​ ករណី​នេះ​គឺ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទិញ​ផាវ​មក​ដុត​លេង ​ក្រោយមក​ក៏​ចង​ផ្អោប​ចាប់​គ្នា​ប្រុង​យក​ទៅ​ដុត​នៅ​ក្រៅ​ភូមិ​តែ​ពេល​កំពុង​ជិះ​ម៉ូតូ​មិន​ទាន់​ចេញ​ផុត​ពី​ភូមិ​ផង​នោះ​ស្រាប់​តេ​ឈ្មោះ​ឃី​ម សុ​ខលី​ម ដុត​ផាវ​ទាំងនោះ​នៅ​លើ​ម៉ូតូ​បណ្តាល​អោយ​ផ្ទុះ​រង​របួសទាំង​២​នាក់​តែ​ម្តង​។​

​ជន​រង​គ្រោះ​បានអោយ​ដឹង​ដែរ​ថា ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ទិញ​ផាវ​ គ្រាប់បែក​នៅ​ផ្សារ​ថ្នល់ទទឹង​យក​មក​ដុត​លេង​នៅ​ក្នុងភូមិ​ជា​ធម្មតា ​ក្រោយមក​ក៏​បែកគំនិត​យក​ផាវ​មក​ចង​ផ្អោប​គ្នា​យ៉ាង​ច្រើន​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ទៅ​ក្រៅ​ភូមិ​ដើម្បី​ដុត​លេង​តែ​មិន​ទាន់​ចេញ​ផុត​ភូមិ​ផង ​អ្នក​ជិះ​ខាងក្រោយ ​ក៏​ដុត​នៅ​លើ​ម៉ូតូ​បណ្តាល​អោយ​ផ្ទុះ​ឆាបឆេះ​ពេញ​ខ្លួន​តែ​ម្តង​ ។​

​ដោយ​មា​នការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ពេល​នេះ​អាកា​ររបស់​ជនរងគ្រោះ​បាន​ធូរស្រាល​ហើយ​ ៕​

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print