សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ទទួល​ជួប​រដ្ឋមន្ត្រី​គណៈ​ទាក់ទង​ អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន

ចែករំលែក៖

​ទីក្រុង​ប៉េ​កាំ​ង​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Wang​ Jianui​ រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​ នៃ​ បក្ស​កុម្មុយនីស្ត​ចិន ​។​

118

​ក្នុង​ជំនួប​ពិភាក្សា​ដែល​ធ្វើ​ឡើង​មុន​ពិធី​ទទួលទាន​អាហារ​ ពេល​រាត្រី​ លោក​ Wang​ Jianui​ មាន​ប្រសាសន៍​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្ត​ មាន​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​អញ្ជើញ​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ សា​ជា​ថ្មី​ម្តងទៀត​ ដើម្បី​ចូលរួម​សន្និសីទ​ពិសេស​របស់​គណបក្ស​នយោបាយ​នៅ​អាស៊ី​ស្តី​ពី​ផ្លូវ​សូត្រ​។​

​លោក​រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​មាន​ប្រសាសន៍​បន្ត​ថា​ នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​លោក​បាន​ជួប​ពិភាក្សា​បន្ទាប់​ពី​ជំនួប​លើក​ ទី​២​នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​ លោក​បន្ត​ទៀត​ថា​ ការ​ជួប​ពិភាក្សា​ជាមួយ​សម្តេច​នៅ​ ពេល​នេះ​ គឺ​ដើម្បី​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល​ និង​ដើម្បី​កិច្ចការ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​ទាំង​ពីរ​ ដោយសារ​តែ​កម្ពុជា​ ចិន​ គឺជា​ប្រទេស​យុទ្ធសាស្ត្រ​ គ្រប់​ជ្រុងជ្រោយ​ ហើយ​ការ​ជួប​គ្នា​នៅ​ពេល​នេះ​ គឺ​ដើម្បី​ធ្វើ​ឡើង​មុន​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ជាមួយនឹង​ឯកឧត្តម​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ នៅ​ថ្ងៃ​ទី​១៥​តុលា​ ខាង​មុខ ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​លោក​ Wang​ Jianui​ បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ពិសេស​ ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​សភាពការណ៍​តំបន់​ សន្តិសុខ​ ពោល​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សភាពការណ៍​នៃ​កា​រវិ​វត្ត​ថ្មី​របស់​ពិភពលោក​។​

​ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ ដែល​ជា​និច្ចកាល​តែងតែ​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ​។​ សម្តេច​តេ​ជោ​បន្ត​ថា​ ការ​រីក​ចម្រើន​របស់​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​គឺ​មិន​អាច​កាត់​ផ្តាច់​ចេញ​ ពី​ការ​ផ្តល់​ ជំនួយ​ឥត​សំណង​ និង​កម្ចីសម្បទាន​របស់​ប្រទេស​ចិន​នោះ​ទេ​ ដូច្នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រទេស​ចិន​ បាន​រួមចំណែក​យ៉ា​សកម្ម​ដល់​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ឡើង​វិញ ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​លោក​ Wang​ Jianui​ បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ ចិន​ឱ្យ​កើនឡើង​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ​២០១៧​ ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​រួម​គ្នា​នា​ពេល​កន្លង​មក ​។​

...

​បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្ទនា​គ្នា​រួច​មក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​លោក​ Wang​ Jianui​ រដ្ឋមន្ត្រី​គណៈ​ទាក់ទង​អន្តរជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​រាត្រី​ ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print