សរុប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទួ​ទាំង​ខេត្តកំពង់ស្ពឺ​ក្នុង​រយៈពេល​៣​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១០​ ខែតុលា ដល់​ថ្ងៃ​ទី​១៣​ ខែតុលា​ បាន​កើតឡើង​ចំនួន​១១​លើក​ បណ្តាល​អោយ​មនុស្ស​៨​នាក់​ស្លាប់​ និង​រង​របួសធ្ងន់​ស្រាល​១៦​នាក់​ ។​

IMG-20151014-WA0046

​គ្រោះថ្នាក់​ចរាចរ​ណ៏​អំឡុង​ពេល​ភ្ជុំ​បុណ្យ​រយៈ​ពេល​៣​ថ្ងៃ​ដែល​ករណី​ទាំងនេះ​បណ្តាល​មក​ពី​ ១.​ អ្នកបើកបរ​ស្រវឹងស្រា​ ជិះ​ម៉ូតូ​បុក​គល់ឈើ​ស្លាប់​១​នាក់ ​របួសធ្ងន់​១​នាក់, ២.​ ស្រវឹង​ស្រាវ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​២​លើក ​ស្លាប់​២​នាក់​ របួស​១​នាក់​, ៣. ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​បុក​គោ​យន្ត​២​លើក ​របួស​៣​នាក់​, ៤.​គោ​យន្ត​បុក​ម៉ូតូ​១​លើក​ របួស​មនុស្ស​២​នាក់​, ៥. ​រថយន្ត​បុក​ម៉ូតូ​១​លើក ​ស្លាប់​មនុស្ស​១​នាក់, ​៦. ​ម៉ូតូ​បុក​ម៉ូតូ​១​លើក ​របួស​មនុ​សស្ស​២​នាក់​, ៧. ​ម៉ូតូ​បុក​មនុស្ស​ដើរ​ របួស​មនុស្ស​៤​នាក់​, ៨ ​រថយន្ត​បុក​មនុស្ស​ដើរ ១​លើក​ ស្លាប់​មនុស្ស​១​នាក់​, ៩.​ រថយន្ត​បុក​គោ​យន្ត​១​លើក​ ស្លាប់​៣​នាក់​ របួសធ្ងន់​៣​នាក់​, ១០. ​រថយន្ត​បុក​រថយន្ត​ខូចខាត​ស្រាល​និង​អ្នកបើកបរ​រង​របួសស្រាល​, ១១. ​រថយន្ត​បុក​រ៉ឺម៉ក ​របួស​មនុស្ស​ធ្ងន់​ ស្រាល​ ៣​នាក់​ ។​

​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ចរាចរ​ណ៍​ខេត្ត​បាន​បញ្ជាក់​ថា ​គ្រោះថ្នាក់​ទាំងនេះ​បណ្តាល​អោយ​ខូចខាត​រថយន្ត​៥​គ្រឿង ​ម៉ូតូ​១០​គ្រឿង ​គោ​យន្ត​២​គ្រឿង ​គ្រោះថ្នាក់​ទាំងនេះ ​បណ្តាល​មក​ពី​កត្តា​៣​យ៉ាង​ គឺ​បើកបរ​ហួស​ល្បឿន​កំណត់ ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ​និងបើកជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។​

​គ្រោះថ្នាក់​ទាំងនេះ​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ និង​ប្រមូល​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ចំណែក​អ្នក​រង​របួស​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ រីឯ​អ្នក​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍នេះ ​សមត្ថកិច្ច​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី ៕​

IMG-20151014-WA0044 IMG-20151014-WA0045 20151011_191859 20151011_195243

...

ដោយ៖ សេនា​ស័ក្តិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print