ឪពុក​ចាក់​សម្លាប់​កូនប្រុស​ក្នុង​វង់​ ផឹកស៊ី​ ខណៈ​មាន​ទំនាស់​ពាក្យ​សម្ដី​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​៖​ បុរស​ម្នាក់​បាន​ដាច់​ ចិត្ដ​លើកដៃ​ចាក់​សម្លាប់​កូនប្រុស​ជា​ ទីស្រលាញ់​ ខណៈ​មាន​ទំនាស់​ពាក្យ​សម្ដី​ គ្នា​បន្ដិចបន្ដួច​ដោយសារ​តែ​ការ​ផឹកស៊ី​ ស្រវឹង​រៀងខ្លួន​ ។​

IMG-20151014-WA0013

ករណី​ឪពុក​ចាក់​សម្លាប់​ កូន​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​១៣​និង​១៥​នាទី​ ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្រះ​ ចិញ្ចឹម​ត្រី​ ស្ថិត​ក្នុងភូមិ​ថ្គោល​ធំ​ ឃុំ​ អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ។​

​លោក​វរសេនីយ៍ត្រី​ ឯម​ រុណ​ អធិការ​ នគរបាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ឈ្មោះ​ ថិ​ ភី​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មាន​ប្រពន្ធ​និង​កូន​២​នាក់​ ក្នុង​ បន្ទុកគ្រួសារ​ (​ជនជាតិ​វៀតណាម​)​ ស្នាក់​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ លោក​ អធិការ​បន្ដ​ថា​ ឪពុក​ឈ្មោះ​ប្រាក់​ ជា​ អាយុ​៥៧​ឆ្នាំ​(​ជនជាតិ​វៀតណាម​)​ស្នាក់​ នៅ​ជាមួយ​គ្នា​ ។​ ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឃើញ​ថា​ ឪពុក​និង​កូន​ជា​ជនជាតិ​វៀតណាម​ បាន​ផ្ទុះ​ហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួសារ​ រហូត​ឈាន​ដល់​ចាក់​សម្លាប់​កូន​ខាងលើ​ នេះ​ផ្ដើម​ចេញពី​ការ​ផឹកស៊ី​ តែ​ពុំ​ដឹង​ថា​ ទំនាស់​នេះ​ផ្ដើម​ចេញ​ដំបូង​ពី​អ្វី​នោះ​ទេ​ ទើប​ឪពុក​បង្កើត​ដាច់​ចិត្ដ​ចាក់​សម្លាប់​ កូន​បែប​នេះ​ ។​

​តាម​ប្រភព​នានា​និយាយ​ថា​ទំនាស់​ ពាក្យ​សម្ដី​គ្នា​នេះ​ប្រហែល​មក​ពី​កូន​មើលងាយ​ឪពុក​ ខណៈ​អង្គុយ​ផឹកស៊ី​វង់​តែ​មួយ​ ហើយ​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ។​ លោក​ អធិការ​បញ្ជាក់​ថា​ ជន​ដៃដល់​បាន​រត់​ គេចខ្លួន​ក្រោយ​កើតហេតុ​ហើយ​សមត្ថ​ កិច្ច​កំពុង​តែ​តាម​ចាប់​ដើម្បី​យក​ផ្ដន្ទា​ ទោស​តាម​ច្បាប់​ ៕

IMG-20151014-WA0014

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print