លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន នាំយកអំណោយសប្បុរសជននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជូនដល់កម្លាំងប្រជាការពារ ដែលរងរបួសក្នុងពេលចុះបំពេញភារកិច្ច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ សប្បុរសជននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹក នាំដោយលោកឧត្តម​សេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយទៅជូនដល់ប្រជាការពារ ដែលកំពុងសម្រាកព្យាបាល របួសដោយជនល្មើសកាប់នឹងពូថៅ ក្នុងពេលចុះបំពេញភារកិច្ចបង្រ្កាបចោរលួចកាច់សោរម៉ូតូ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុនបានឲ្យដឹងថា ប្រជាការពារកំពុងសម្រាកព្យាបាលរបួសឈ្មោះ អែម រុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន  ។

លោកបន្តថា អំណោយដែលបានពីសប្បុរសជននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរួមមាន ៖

-លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន៤០០.០០០រៀល ទឹក្រូច២កេះ  មី៤កេះ  និងថ្នាំពេទ្យមួយចំនួនទៀត

-លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន២០០.០០០រៀល និង ស្រាបៀរចំនួន ១០កេះ សម្រាប់ជូនប្រជាការពារ២០នាក់ផ្សេងទៀត នៅភូមិស្រែលើសែនជ័យ

-លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន ២០០.០០០រៀល

-លោកឧត្តមសេនីយ៍ត្រី ស៊ីន សំណាង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំទឹកប្រាក់ចំនួន២០០.០០០រៀល

-លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន ១០០.០០០ រៀល

-លោកវរសេនីយ៍ទោ ទី ចាន់ធូន នាយរងការិយាល័យគ្រប់គ្រងជនបរទេស ទឹកប្រាក់ចំនួន ២០០.០០០រៀល

-លោក ស៊ុំ សែម នាយប៉ុស្តិ៍ការពារព្រំដែនគោកជាំក្រវៀន  ទឹកប្រាក់ចំនួន១០០ ០០០រៀល

-លោក ជុត ជាតិ នាយប៉ុស្តិ៍ការពារព្រំដែនគោកថ្មតាដោក ទឹកប្រាក់ចំនួន ១០០.០០០រៀល

សរុបទឹកប្រាក់របស់សប្បុរសជន ៖ ថវិកាចំនួន១.៦០០.០០០រៀល ទឹកក្រូច២កេះ មី៤កេះ , ថ្នាំពេទ្យមួយ ចំនួនទៀត និងស្រាបៀរចំនួន១០កេះ សម្រាប់ចែកជូនប្រជាការពារ២០នាក់ផ្សេងទៀត នៅភូមិស្រែលើសែន ជ័យ ឃុំជាំក្រវៀន ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print