ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ សប្បុរសជននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដឹក នាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយទៅជូនដល់ប្រជាការពារ ដែលកំពុងសម្រាកព្យាបាល របួសដោយជនល្មើសកាប់នឹងពូថៅ ក្នុងពេលចុះបំពេញភារកិច្ចបង្រ្កាបចោរលួចកាច់សោរម៉ូតូ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុនបានឲ្យដឹងថា ប្រជាការពារកំពុងសម្រាកព្យាបាលរបួសឈ្មោះ អែម រុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ។
លោកបន្តថា អំណោយដែលបានពីសប្បុរសជននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរួមមាន ៖
-លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន៤០០.០០០រៀល ទឹក្រូច២កេះ មី៤កេះ និងថ្នាំពេទ្យមួយចំនួនទៀត
-លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន២០០.០០០រៀល និង ស្រាបៀរចំនួន ១០កេះ សម្រាប់ជូនប្រជាការពារ២០នាក់ផ្សេងទៀត នៅភូមិស្រែលើសែនជ័យ
-លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន ២០០.០០០រៀល
-លោកឧត្តមសេនីយ៍ត្រី ស៊ីន សំណាង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំទឹកប្រាក់ចំនួន២០០.០០០រៀល
-លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ទឹកប្រាក់ចំនួន ១០០.០០០ រៀល
-លោកវរសេនីយ៍ទោ ទី ចាន់ធូន នាយរងការិយាល័យគ្រប់គ្រងជនបរទេស ទឹកប្រាក់ចំនួន ២០០.០០០រៀល
-លោក ស៊ុំ សែម នាយប៉ុស្តិ៍ការពារព្រំដែនគោកជាំក្រវៀន ទឹកប្រាក់ចំនួន១០០ ០០០រៀល
-លោក ជុត ជាតិ នាយប៉ុស្តិ៍ការពារព្រំដែនគោកថ្មតាដោក ទឹកប្រាក់ចំនួន ១០០.០០០រៀល
សរុបទឹកប្រាក់របស់សប្បុរសជន ៖ ថវិកាចំនួន១.៦០០.០០០រៀល ទឹកក្រូច២កេះ មី៤កេះ , ថ្នាំពេទ្យមួយ ចំនួនទៀត និងស្រាបៀរចំនួន១០កេះ សម្រាប់ចែកជូនប្រជាការពារ២០នាក់ផ្សេងទៀត នៅភូមិស្រែលើសែន ជ័យ ឃុំជាំក្រវៀន ៕ វណ្ណៈ