គណៈកម្មការ​សុវត្ថិភាព​ប្រទេស​ហុ​ល្លង់ៈ​ មី​ស៊ី​ល​ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​បាញ់​ទម្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​ MH17

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ គណៈកម្មការ​សុវត្ថិភាព​ប្រទេស​ហុ​ល្លង់​បាន​រក​ឃើញ​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ផលិត​ដោយ​ប្រទេស​រុ​ស្ស៊ី​ជា​កាំជ្រួច​មី​ស៊ី​ល​ដែល​គេ​ប្រើ​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ា​ឡេ​ស៊ី​ MH17​ ។​

reregt

​យន្តហោះ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ MH17​ កាលពី​ខែកក្កដា​ ឆ្នាំ​២០១៤​ ត្រូវ​មី​ស៊ី​លបាញ់​ទម្លាក់​បណ្តាល​ឲ្យ​ស្លាប់​អ្នកដំណើរ​ និង​អាកាសយានិក​សរុប​២៩៨​នាក់​ ។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ស្តី​ពី​របាយការណ៍​ស៊ើបអង្កេត​ចុង​ក្រោះ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​គណៈកម្មការ​សុវត្ថិភាព​ប្រទេស​ហុ​ល្លង់​បាន​បញ្ជាក់​ថា​ គេ​បាន​រក​ឃើញ​ថា​ មី​ស៊ី​ល​ប្រភេទ​ Buk​ ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​បាន​បាញ់​ចំ​ផ្នែក​ខាងឆ្វេង​នៃ​យន្តហោះ​ ហើយ​បណ្តាល​ឲ្យ​ធ្លាក់​តែ​ម្តង​ ។​

​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​អះអាង​ថា​ ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​ប្រទេស​រុ​ស្ស៊ី​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ Boeing​ 777​ នេះ​ ប៉ុ​ន្ត​ប្រទេស​រុ​ស្ស៊ី​វិញ​ បាន​បញ្ជាក់​ថា​ កងកម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​វិញ​ទេ​ ជា​អ្នក​បាញ់ប្រហារ​ទៅ​លើ​យន្តហោះ​នេះ​ ។​

​របាយការណ៍​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ហុ​ល្លង់​នា​ពេល​នេះ​មិន​បាន​អះអាង​ថា​ តើ​ភាគី​ណា​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ផ្លូវអាកាស​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​គួរតែ​ត្រូវ​បាន​គេ​បិទ​នៅ​ពេល​នោះ​ ។​

​យន្តហោះ​ដឹក​អ្នកដំណើរ​ខាងលើ​នេះ​ នៅ​មុន​ពេល​កើតហេតុ​ បាន​ហោះហើរ​ចេញពី​ទីក្រុង​ Amsterdam​ ឆ្ពោះទៅ​កាន់​ទីក្រុង​ Kuala​ Lumpur​ ហើយ​ស្រាប់តែ​ត្រូវ​មី​ស៊ី​លបាញ់​នៅ​ពីលើ​ដែនអាកាស​ តំបន់​ដែល​កំពុង​មាន​ជម្លោះ​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ នឹង​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​រុ​ស្ស៊ី​ ។​

​ជន​រង​គ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​ហុ​ល្លង់​ គឺ​មាន​រហូត​ដល់​១៩៦​នាក់​ ក្នុង​នោះ​ជន​រង​គ្រោះ​មួយ​ចំនួន​មាន​សញ្ជាតិ​ពីរ​។​ រីឯ​ជន​រង​គ្រោះ​ដទៃ​ផ្សេង​ទៀត​មក​ពី​ប្រទេស​១០​ជុំវិញ​ពិភពលោក​ ៕​

rereredewedwewq32t45

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print