​ភ្នំពេញ​នឹង​មាន​ផ្លូវអាកាស​បង់ប្រាក់​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុមហ៊ុន​ចិន​មួយ​បាន​ចាប់​ ផ្ដើម​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវអាកាស​ជា​ប្រភេទ​ផ្លូវ​បង់ប្រាក់​ (express​ way)​ មួយ​ខ្សែ​ដែល​នឹង​ត​ភ្ជាប់​ពី​ក្នុង​រាជធានី​ ទៅ​កាន់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១០​គីឡូម៉ែត្រ​ ក្នុង​គម្រោង​ទឹកប្រាក់​ជាង​៣៦០​លាន​ ដុល្លារ​អា​មេ​រិ​ក​ ។​ គម្រោង​សាងសង់​ ផ្លូវអាកាស​សម្រាប់​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​ប្រមាណ​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ ម៉ោង​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​ ២០១៦​ និង​បញ្ចប់​នៅ​ឆ្នាំ​ ២០២១​ ។​

sew5

​លោក​ ត្រាំ​ អ៊ី​វ​តឹក​ រដ្ឋមន្ដ្រីក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ជួប​ជា​ មួយ​ក្រុម​ជំនាញ​ផ្នែក​គូរ​ប្លង់​មក​ពី​វិទ្យាស្ថាន​ Henan​ Provincial​ Communi​ cations​ planning,​ Survey​ &​ Design​ Institute​ Co,Ltd​ របស់​ប្រទេស​ចិន​ ដែល​មក​បង្ហាញ​ពី​គំរូ​ប្លង់​ដែល​បាន​គូរ​ កន្លង​មក​ទៅ​កាន់​មន្ដ្រី​រដ្ឋាភិបាល​ ។​

​លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា​ ប្លង់​ដែល​វិទ្យា​ ស្ថាន​បង្ហាញ​មាន​៣​ គឺ​មាន​ជម្រើស​A​ ដែល​ចាប់ផ្ដើម​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទៅ​ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨​គីឡូម៉ែត្រ​,​ ជម្រើស​B​ គឺ​សង់​ពីលើ​ផ្លូវ​រថភ្លើង​ក្បែរ​សក្យមុនី​ ចេតិយ​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្ដហោះ​ មាន​ប្រវែង​ជាង​៨​គីឡូម៉ែត្រ​ និង​ជម្រើស​C​ ត្រូវ​សាងសង់​កាត់​លើ​ផ្លូវ​ក្បែរ​ស្ថានទូត​ បារាំង​ទៅ​កាន់​អង់​តែ​ន​ទួល​គោក​ និង​ កាត់​តាម​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫ​ទ្ធី​មាន​ប្រវែង​ជិត​១១​គីឡូម៉ែត្រ​ ។​ លោក​ថា​ “​អ៊ី​​ចឹ​ង​ បញ្ហា​នៃ​គម្រោង​នេះ​មាន​ជម្រើស​៣​ ដែល​ក្នុង​ជម្រើស​ហ្នឹង​គឺ​សង្កត់ធ្ងន់​លើ​ ជម្រើស​ទី​១​ដោយ​តម្លៃ​ហិរញ្ញវត្ថុ​ត្រូវ​ ចំណាយ​ថវិកា​៣៦២​លាន​ដុល្លារ​ ។​ ផ្លូវ​ នេះ​គ្រោង​ធ្វើ​គឺ​២​ខ្សែ​ទៅ​២​ខ្សែ​មក​មាន​ របាំង​ខណ្ឌ​នៅ​កណ្ដាល​មាន​បង្កាន់ដៃ​ សងខាង​ទប់​កុំឱ្យ​ឡាន​ធ្លាក់​សរុប​ទទឹង​ ១៧​ម៉ែត្រ​កន្លះ​ ។​ បើ​តាម​ពិនិត្យ​អត់​ មាន​គន្លង​សម្រាប់​ម៉ូតូ​ទេ​ ។​ ល្បឿន​នៃ​ការ​ សិក្សា​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​”​ ។​ លោក​បន្ដ​ថា​ មន្ដ្រី​ត្រូវ​ពិភាក្សា​គ្នា​ថា​ តើ​ជម្រើស​មួយ​ណា​មាន​ភាព​ទាក់ទាញ​ និង​មាន​ផល​ប៉ះពាល់​តិច​ហើយ​ត្រូវ​សិក្សា​ថា​តើ​ត្រូវ​ត​ភ្ជាប់​ជាមួយនឹង​ស្ពាន​អាកាស​សាធារណៈ​ដែល​យើង​មាន​ស្រាប់​ ឬ​ត្រូវ​ ធ្វើ​ផ្លូវ​តែ​មួយ​ត្រង់​តែ​ម្ដង​ ។​ លោក​ រដ្ឋមន្ដ្រី​បន្ថែម​ថា​ ឆ្លង​តាម​ការ​ពិភាក្សា​ មានការ​បង្ហាញ​នូវ​ជម្រើស​A​ និង​B​ ជា​ជម្រើស​ត្រូវ​យក​មក​ពិភាក្សា​ ប៉ុន្ដែ​​វិទ្យាស្ថាន​នេះ​យល់​ថា​ជម្រើស​A​ មាន​ ការ​ងាយស្រួល​ក្នុង​ការ​សាងសង់​ជាង​ ។​

​លោក​ ផែង​ សុ​វិ​ជ្ជ​នោ​ អ្នកនាំពាក្យ​ ក្រសួង​សាធារណការ​ថ្លែង​ថា​ ទោះ​យ៉ាង​ ណា​ក្នុង​ដំណាក់កាល​សិក្សា​នេះ​គេ​អាច​ នឹង​ចំណាយពេល​ឱ្យ​ដល់​ចុងឆ្នាំ​ដើម្បី​ បញ្ចប់​ការងារ​ទាំងនេះ​ដែល​វិទ្យាស្ថាន​ កំពុង​ស្វែងរក​ដៃគូ​ពី​ប្រទេស​ចិន​មក​ បណ្ដាក់ទុន​ធ្វើ​ផ្លូវអាកាស​មួយ​នេះ​ដែល​ជា​គម្រោង​ផ្លូវ​ BOT​ ។​

​លោក​ Du​ Zhan​ Jun​ នាយក​វិទ្យា​ ស្ថាន​របស់​ចិន​នេះ​ឱ្យ​ដឹង​ថា​ វិទ្យាស្ថាន​ នេះ​មើលឃើញ​ជម្រើស​A​ មាន​ភាព​ ប្រសើរ​ជាងគេ​ពីព្រោះ​ជា​ផ្លូវ​ដែល​អា​ចត​ភ្ជាប់​ចំណុចកណ្ដាល​ក្នុង​ក្រុងភ្នំពេញ​ ដែល​កំពុង​មាន​ចរាចរណ៍​មមាញឹក​ និង​ អាច​មាន​ផល​ប៉ះពាល់​តិច​ជាងគេ​ ។​

​លោក​ថា​ “​ផែនការ​A​ អាច​សម្រួល​ ការ​កកស្ទះ​ចរាចរណ៍​មុខ​ទីស្ដីការ​គណៈ​ រដ្ឋមន្ដ្រី​ និង​ផ្លូវ​ប្រសព្វ​ផ្សេង​ទៀត​ និង​ មាន​លក្ខណៈ​ល្អ​ជាង​ផែនការ​B​ ។​ បច្ចុប្បន្ន​ ភ្នំពេញ​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ហើយ​ថ្ងៃ​អនាគត​នឹង​មាន​យានយន្ដ​កាន់​ តែ​ច្រើន​ ។​ ដូច្នេះ​យើង​គួរ​ពិចារណា​ បង្កើត​បណ្ដាញ​ផ្លូវថ្នល់​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​”​ ។​

​វិទ្យាស្ថាន​ចិន​ខេត្ដ​ Henan​ នេះ​បាន​ ដាក់​ពង្រាយ​បុគ្គលិក​នៅ​តាម​បណ្ដោយ​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ ដើម្បី​ស្ទាបស្ទង់​ពី​ទឹកចិត្ដ​របស់​ពលរដ្ឋ​ អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ចំពោះ​ការ​ពេញ​ ចិត្ដ​ក្នុង​ការ​បង់ថ្លៃ​សម្រាប់​ផ្លូវអាកាស​ (Express​ way)​ ថ្មី​មួយ​នេះ​ដែល​ក្រុម​ ហ៊ុន​មាន​គម្រោង​យក​ថ្លៃ​២​ដុល្លារ​សម្រាប់​ការ​ឆ្លងកាត់​ប៉ុន្ដែ​ស្ថិត​ក្នុង​ការ​សាកសួរ​ពី​ពលរដ្ឋ​នៅឡើយ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជ​ ធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រជុំ​ឆ្លង​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស​និង​ផ្លូវ​ ក្រោម​ដី​ក្បាលថ្នល់​ដើម្បី​កែ​លម្អ​ដោះ​ ស្រាយ​បញ្ហា​ចរាចរណ៍​ឱ្យ​បាន​១០០​ភាគ​ រយ​ដូច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ។​ កិច្ចប្រជុំ​បាន​សម្រេច​ធ្វើការ​សាងសង់​ ស្ពាន​អាកាស​ចំនួន​៣​ត​ភ្ជាប់​ស្ពាន​អាកាស​ក្បាលថ្នល់​និង​សង់​ផ្លូវ​ក្រោម​ដី​១​បន្ថែម​ ទៀត​ ៕

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print