អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ជួប​ពិភាក្សា​បន្ទាន់​ ខណៈ​យន្តហោះ​ចម្បាំង​ប្រទេស​ទាំង​ពីរ​កាន់តែ​កៀក​ជិត​គ្នា​នៅ​ដែនអាកាស​ស៊ី​រី

ចែករំលែក៖

កាលពី​ថ្ងៃ​សៅរ៍​ ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ កងកម្លាំង​ទាហាន​ប្រទេស​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ដែល​កំពុង​ប្រតិបត្តិការ​តាម​ដែនអាកាស​ប្រទេស​ស៊ី​រី​នោះ​បាន​ជួប​ពិភាក្សា​គ្នា​បន្ទាន់​ ខណៈ​ដែល​យន្តហោះ​ចម្បាំង​របស់​កងទ័ព​ប្រទេស​ទាំង​ពីរ​កាន់តែ​កៀក​ខិត​ជិត​ចូល​គ្នា​តែ​ប៉ុន្មាន​ម៉ៃ​នោះ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

sew (1)

​ប្រភព​បន្ត​ថា​ នេះ​ជា​ជំនួប​លើក​ទី​៣​ហើយ​រវាង​ប្រទេស​ទាំង​ពីរ​ស្តី​អំពី​បញ្ហា​នេះ​ដើម្បី​ស្វែងរក​ចំណុចរួម​គ្នា​មួយ​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​បង្ក​ជា​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ ។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​ លោក​ Ash​ Carter​ បាន​ថ្លែង​ថា​ លោក​មាន​ក្តី​សង្ឃឹមថា​ នឹង​អាច​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​នា​ពេល​ឆាប់ៗ​ ។​ ភាគី​រុ​ស្ស៊ី​ក៏​បាន​អះអាង​ដែរ​ថា​ ខ្លួន​នឹង​បញ្ជូន​មនុស្ស​ថ្មី​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ ។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ មានការ​លើក​ឡើង​ថា​ បើ​ទោះបី​មានការ​ពិភាក្សា​រវាង​អា​មេ​រិ​ក​ នឹង​រុ​ស្ស៊ី​យ៉ាងណា​ក្តី​ ប្រតិបត្តិការ​យោធា​របស់​ប្រទេស​ទាំង​ពីរ​នៅ​លើ​ដែនអាកាស​ស៊ី​រី​ សុទ្ធតែ​រឿង​មិន​ត្រឹមត្រូវ​ទាំងអស់​ ។​

​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យុទ្ធនាការ​របស់​ខ្លួន​តាម​ផ្លូវអាកាស​ក្នុង​ទឹកដី​ស៊ី​រី​ កើតឡើង​តាំងពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​កន្លង​មក​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ និង​ក្រុម​ជី​ហា​ដ​និយម​ដទៃ​ផ្សេង​ទៀត​នេះ​គឺ​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ឲ្យ​មាន​ជំនួយ​ផ្នែក​យោធា​ពី​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​សា​ អាល់​អាសា​ដ​ ។​

​ប្រទេស​លោក​ខាងលិច​ និង​ក្រុម​សកម្មជន​ក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​បាន​បាញ់ប្រហារ​ទៅ​លើ​គោលដៅ​ដែល​ពុំ​មាន​ក្រុម​ឧទ្ទាម​ គឺ​ធ្លាក់​ទៅ​លើ​គោលដៅ​ជន​ស៊ី​វិល​រស់នៅ​ និង​ធ្លាក់​ទៅ​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ។​ ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ា​កាស​ ប្រឆាំង​ចំពោះ​ប្រតិបត្តិការ​តាម​ដែនអាកាស​របស់​កម្លាំង​ទាហាន​រុ​ស្ស៊ី​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ហើយ​ស្រាប់តែ​មី​ស៊ី​ល​ពីរ​គ្រាប់​បាន​ធ្លាក់​ទៅ​លើ​ទីតាំង​នេះ​ ។​

​ពុំ​មាន​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​តែ​ ប៉ុន្តែ​អ្នករាយការណ៍​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ា​កាស​រាយការណ៍​ថា​ ការ​បាញ់ប្រហារ​នេះ​បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​ ៕​

sew

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print