លោកត្រាំចោទប្រកាន់អុឺរ៉ង់សហការជាមួយកូរ៉េខាងជើង

ចែករំលែក៖

ពេលថ្មីៗនេះ ប្រធានាធិបតីអុឺរ៉ង់បានបន្តរិះគន់ដល់រដ្ឋាភិបាលកូរ៉េខាងជើងដឹកនាំដោយ​លោកគីមជុងអ៊ុន។ មិនតែប៉ុណ្ណោះ លោកត្រាំក៏បានចោទប្រកាន់អុឺរ៉ង់ ថាបានសហការជាមួយកូរ៉េខាងជើងផងដែរ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាលត្រាំ​និង មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបន្ត​វាយប្រហារគ្នាដោយសម្តី​ ។កាលពីថ្ងៃទី​២៤ខែកញ្ញា​ ក្រោយពេលរដ្ឋមន្ត្រីការ​បរទេស​កូរ៉េខាងជើង បានប្រកាស​នៅក្នុង កិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយបានលើកឡើងពីសម្តីរស់លោកត្រាំ ហៅមេដឹកនាំកូរ៉េខាងជើង ថា ជា «មេមីស៊ីល» ទាំងនោះហើយ​ធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ ហើយ​កាំជ្រួចមីស៊ីលកូរ៉េខាងជើង ក៏អាចនឹងវាយប្រហារអាមេរិក បើអាមេរិកប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើងនោះ។
ចំណែកប្រធានាធិបតីអាមេរិក ដូណាលត្រាំ​ក៏បានប្រកាសនៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិថា នឹងកម្ទេចកូរ៉េខាងជើង ទាំងស្រុង​។ ចំណុចទាំងនោះ​បានធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ត្រូវតែមានសកម្មភាពតបតវិញ ដោយប្រកាសថា ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បង មីស៊ីលបំពាក់ក្បាល់គ្រាប់បរមាណូហីត្រូសែន នៅមហាសមុទ្រប៉ាស៊ិហ្វិក។
ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅលើបណ្តាញសង្គម​ Twitter ​លោកត្រាំបាន ប្រមាន អីរ៉ងថា បានសហការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងវិស័យកាំជ្រួចមីស៊ីល​។​លោកត្រាំបានប្រ​កាសថា អីរ៉ងទើបតែបានសាកល្បងមីស៊ីល ឆ្លងទ្វីប អាចវាយប្រហារនៅ​លើទឹកដី​អីស្រាអែល។ ការសហការរវាងអីរ៉ងនិងកូរ៉េខាងជើង គឺជារឿងខុសច្បាប់ ។ ការប្រកាសរបស់លោកត្រាំក្រោយពេលអីរ៉ងបានសាកល្បង កាំជ្រួចមីស៊ីល​ដោយជោគជ័យ ដែលអាចវាយប្រហារនៅតំបន់មជ្ឈឹមបូព៌ា ក្នុងនោះមានអីស្រាអ៊ែលផងដែរ។
យោងតាមកាសែតអង់គ្លេស IBTimes ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងតែធ្វើការ ជាមួយកូរ៉េខាងជើង។
តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានសរសេរសារធ្វីតធើថា “អ៊ីរ៉ង់ ទើបតែ​បាញ់ តេស្តមីស៊ីលផ្លោងមួយគ្រាប់ ដែលមានសមត្ថភាពអាចវាយប្រហារដល់​ប្រទេសអ៊ីស្រាអែល ហើយពួកគេ ក៏កំពុងតែធ្វើការងារ ជាមួយនឹងកូរ៉េខាងជើងផងដែរ។
សួមជម្រាបផងដែរថា មីស៊ីលដែលអ៊ីរ៉ង់ទើបធ្វើតេស្តថ្មីៗនេះ តាមសេចក្តីរាយការណ៍ ត្រូវបានបង្ហាញ ជាលើកដំបូង នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្នុងអំឡុងដំណើរព្យុហយាត្រា ដែលប្រារព្ធធ្វើឡើង ដើម្បីរំឭកដល់សង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅចន្លោះឆ្នាំ១៩៨០និង១៩៨៨៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print