ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឆែកឆេររកឃើញថ្នាំញៀនចំនួន៩កញ្ចប់
និងមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង។
ហេតុការណ៍ឃាត់ខ្លូនធ្វើឡើងនៅវេលាម៉ោង២១៖៥០នាទីយប់ស្ថិតនៅចំណុចផ្លូវបេតុងលក់សាច់ឆ្កែក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលម្នាក់បានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានចេញល្បាតចំនួន៤ម៉ូតូមានគ្នា៨នាក់។លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជួបជនសង្ស័យចំនួន៣នាក់ កំពុងអង្គុយនឹងឈរនៅក្បែងម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 1GM-6406 តាមផ្លូវ ដោយមានការសង្ស័យទើបកម្លាំងបានឈប់សួរនាំនិងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែឃើញក្រអប់មួយនៅក្បែងជើងជនសង្ស័យបើកមើលឃើញមានថ្នាំញៀនចំនួន៨កញ្ចប់ និងរកឃើញ១កញ្ចប់ទៀតខ្ចប់ក្រដាស់លុយ១រយរៀលសរុប៩កញ្ចប់។
ក្រោយពីរកឃើញវត្ថុតាង រួចកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យមកសួរនាំនៅផ្នែកជំនាញតែម្តង។រីឯអត្តសញ្ញាណរបស់ជនសង្ស័យនូវមិនទាន់ស្គាល់នៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុុតាង ត្រូវបានបញ្ចូនទៅអោយផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕
ដោយ៖ សុខាសែនជ័យ