នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ឃាត់ជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ឆែកឆេររកឃើញថ្នាំញៀនចំនួន៩កញ្ចប់
និងមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង។
​ ហេតុការណ៍ឃាត់ខ្លូនធ្វើឡើងនៅវេលាម៉ោង២១​៖៥០នាទីយប់​ស្ថិត​នៅចំណុចផ្លូវបេតុងលក់សាច់ឆ្កែ​ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​បាន​អោយ​ដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានចេញល្បាតចំនួន៤ម៉ូតូ​មាន​គ្នា៨នាក់។លុះជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជួបជនសង្ស័យចំនួន៣នាក់ កំពុងអង្គុយនឹង​ឈរនៅក្បែងម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌​លឿងពាក់ស្លាកលេខភ្នំពេញ 1GM-6406 តាមផ្លូវ​ ដោយមានការសង្ស័យទើបកម្លាំងបានឈប់សួរនាំនិងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ស្រាប់តែឃើញក្រអប់មួយនៅក្បែងជើងជនសង្ស័យបើកមើលឃើញមានថ្នាំញៀនចំនួន៨កញ្ចប់ និងរកឃើញ១កញ្ចប់ទៀតខ្ចប់ក្រដាស់លុយ​១រយរៀលសរុប៩កញ្ចប់។

ក្រោយពីរកឃើញវត្ថុតាង រួច​កម្លាំង​នគរបាល​បាននាំខ្លួនជនសង្ស័យមកសួរនាំនៅផ្នែកជំនាញតែម្តង។រីឯ​អត្តសញ្ញាណរបស់ជនសង្ស័យ​នូវ​មិនទាន់ស្គាល់នៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុុតាង ត្រូវបានបញ្ចូនទៅអោយផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕​

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print