ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ អង្គភាពរដ្ឋ និងម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបណ្ដាញខែ្សកាបិ៍អាកាស បណ្ដាញក្រោមដី និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនៅចំណុចការដ្ឋានជួសជុលស្ពានជ្រោយចង្វារ ទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ឲ្យរួសរាន់ធ្វើការរុះរើ រំកិលចេញឲ្យបានមុនថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧។
ការប្រកាសនេះធ្វើឡើង ដោយហេតុថាការរៀបចំជួសជុលស្ពានជ្រោយចង្វារចាស់ នឹងចាប់ផ្ដើមនៅថ្ងៃទី ០១ ខែតុលា ខាងមុខ៕
...