ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​ ដឹក​ទំនិញគេចពន្ធ​តាម​ច្រក​អន្ដរ​ ជាតិ​ប៉ោយ​ប៉ែ​ត​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុម​ឈ្មួញ​ជា​ច្រើន​បាន​ អះអាង​ថា​ បច្ចុប្បន្ន​នេះ​រាល់​ការ​បង្កប់​ ដឹក​ទំនិញគេចពន្ធ​គឺ​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ ដឹក​អ្នកដំណើរ​បាន​នឹង​កំពុង​ប៉ាវ​ផ្ដាច់​ក្នុង​ ការ​ស៊ីឈ្នួល​ដឹក​ជញ្ជូន​លក្ខណៈ​ទ្រង់ទ្រាយ​ ធំ​ បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​នេះ​បាន​ចាត់​ ចែង​ក្នុង​ប្រយោជន៍​ណាមួយ​ទៅ​កាន់​ ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​ខាង​គយ​ច្រក​ ប៉ោយ​ប៉ែ​ត​ ,​ គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ សាខា​គយ​ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ ។​

dwe21

​បើ​ទោះជា​មានការ​លើក​ឡើង​បែប​ នេះ​ក៏​ដោយ​ លោក​ថោ​ង​ សុ​ខាំ​ភូ​ ប្រធាន​ សាខា​គយ​ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​បាន​បដិសេធ​ថា​ មិន​មាន​ទំនិញ​គេច​ ពន្ធ​ហូរ​ចូល​ តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ថោ​ង​ សុ​ខាំ​ភូ​ បាន​ប្រាប់​នគរវត្ដ​យ៉ាង​ដូច្នេះ​ថា​ “​ក្នុង​ រដូវ​បុ​ណ្យ​ភ្ជុំបិណ្ឌ​នេះ​ គឺ​គេ​បាន​ផ្អាក​ សកម្មភាព​មួយ​រយៈ​ ហើយ​ក៏​មិន​ទាន់​ បាន​ពី​ដំណឹង​នេះ​ ប៉ុន្ដែ​ខ្ញុំ​បាន​បញ្ជា​ទៅ​ ថ្នាក់​ក្រោម​ហើយ​តាមដាន​មើល​រឿង​ នេះ​ ដោយ​យកចិត្ដទុកដាក់​បំផុត​”​ ។​

​ជា​ទូទៅ​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​តែងតែ​ បាន​ដឹក​ទំនិញគេចពន្ធ​ដែល​មាន​អត្រា​ បង់ពន្ធ​នាំ​ចូល​ខ្ពស់​ ក្នុង​នោះ​រួម​មាន​បារី​ ស្រា​ ,​ ភេសជ្ជៈ​គ្រប់​ប្រភេទ​ ជាមួយ​និង​ សម្លៀក​បំពាក់​ទំនើបៗ​ទាន់សម័យ​យ៉ាង​ តិច​ក្នុង​មួយ​រថយន្ដ​ត្រូវ​បង្កប់​ចាប់ពី​ ១​តោន​កន្លះ​ទៅ​២​តោន​ ។​ ក្រុម​ឈ្មួញ​ជា​ ច្រើន​បាន​ពឹងផ្អែក​ឱ្យ​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ ដឹក​ជញ្ជូន​ចេញពី​ច្រក​ប៉ោយ​ប៉ែ​តម​ក​ កាន់​រាជធានី​ភ្នំពេញ​ ដោយ​មាន​ទំនុក​ ចិត្ដ​ថា​ក្រុមហ៊ុន​នេះ​រត់ការ​រួចរាល់​ជាមួយ​ ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។​

​សកម្មភាព​លួច​បង្កប់​ទំនិញគេចពន្ធ​ តាម​ច្រក​ប៉ោយ​ប៉ែ​ត​ ក្នុ​ុ​ង​រថយន្ដក្រុង​ ថោ​ង​ស៊ី​ង​ ពិតជា​ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​បាត់បង់​ ចំណូល​ពន្ធ​ជា​ច្រើន​ ប្រសិនបើ​សមត្ថ​ កិច្ច​គយ​ នៅ​តែ​បន្ដ​អនុញ្ញាត​ដើម្បី​ស្វែង​ រ​កម្រៃ​លាភ​សក្ការ​ ក្នុង​នោះ​គឺ​ខាង​គយ​ ចល័ត​គ្រប់គ្រង​ផ្លូវជាតិ​លេខ​៥​តែ​ម្ដង​ ដែល​ចាំ​យក​ប្រយោជន៍​រាល់​ទំនិញ​គេច​ ពន្ធ​នេះ​ ។​

​លោក​កើត​ សុធា​រ៉ា​ ប្រធាន​គយ​ចល័ត​ ទូ​ទាំង​ប្រទេស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​ ករណី​ខាងលើ​នេះ​ទេ​តាម​ទូរស័ព្ទ​ ជាមួយ​នគរវត្ដ​ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ លោក​គ្រាន់តែ​បញ្ជាក់​ថា​ “​ខ្ញុំ​បច្ចុប្បន្ន​ កំពុង​មាន​ជំងឺ​មិន​ស្រួលខ្លួន​”​ រួច​ក៏​បិទ​ ទូរស័ព្ទ​ ។​

​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដឹក​អ្នកដំណើរ​អាច​ នឹង​មាន​ចេតនា​ផង​ដែរ​ ដើម្បី​ផ្ដួល​ទៅ​ លើ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​គេច​ ពន្ធ​ ត្រូវ​បង្ខំចិត្ដ​បញ្ឈប់​ដោយ​ខ្លួនឯង​ ហើយ​ឈ្មួញ​តូចៗ​ជា​ច្រើន​ទៀត​ ក៏​បោះ​ បង់​មុខរបរ​នេះ​ បន្ទាប់​ពី​ខ្លួន​បាន​ចាយ​ ប្រាក់​សម្រាប់​បំពេញតម្រូវការ​សមត្ថ​ កិច្ច​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​បង្ក្រាប​ ឬ​ ហាមឃាត់​ ។​ ដោយឡែក​ក្រុមហ៊ុន​ ថោ​ង​ស៊ី​ង​ចេញ​មុខ​ដឹក​ជញ្ជូន​ទំនិញ​គេច​ ពន្ធ​ជា​លក្ខណៈ​ចំហរ​ចេញ​មុខ​ទៅ​ហើយ​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេពី​ក្រុមហ៊ុន​ថោ​ង​ស៊ី​ង​ដោយ​ គ្មាន​លេខ​ទូរស័ព្ទ​ ។​ ប៉ុន្ដែ​ខាង​បុគ្គលិក​ ក្រុមហ៊ុន​ដែល​មាន​លេខ​ទូរស័ព្ទ​ ០១៦​ ២១៥​ ៨៥៨​ បញ្ជាក់​ថា​ ខ្លួន​មិន​អាច​ផ្ដល់​ លេខ​ទូរស័ព្ទ​ពី​តំណាង​ក្រុមហ៊ុន​នេះ​បាន​ ឡើយ​ដើម្បី​បញ្ជាក់​បំភ្លឺ ៕

dwe (1)

...

ដោយ៖ សុខ​ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print