ជប៉ុនចាប់ផ្តើមដំណើរការរោងចក្ររអគ្គិសនីបរមាណូទីពីរ

ចែករំលែក៖

នាថ្ងៃទី១៥ខែតុលានេះ រោងចក្រអគ្គិសនីបរមាណូទីពីរស្ថិតនៅតំបន់ភាគខាងពាយ័ព្យនៃប្រទេសជប៉ុនចាប់ផ្តើមដំណើរការឡើងវិញ ចាប់តាំងពីរដ្ឋាភិបាលទីក្រុងតូក្យូបានអនុម័តច្បាប់សុវត្ថិភាពក្រោយហេតុការផ្ទុះរោងចក្ររហ្វូគូស៊ីម៉ាទី១កាលពីឆ្នាំ​២០១១ដោយសារតែរលកយ័ក្សស៊ូណាមិ។
តាមក្រុមហ៊ុនអគ្គិសនីយឭ​Kyushu រោងចក្រទីពីរនេះស្ថិតនៅក្នុងខេត្ត​Kagoshima បានចាប់ផ្តើមដំណើរការឡើងវិញក្រោយពេលឆ្លងកាត់ការត្រួតពិនិត្យពីសុវត្ថិភាព ដែលរដ្ឋាភិបាលបានដាក់ចេញ។

កន្លងមករោងចក្របរមាណូទី​១ត្រូវបានដំណើរការកាលពីថ្ងៃទី​១១ខែសីហា​ក្រោយការផ្អាកជិតពីរឆ្នាំ។ ការបើកដំណើរការឡើងវិញនោះបានបញ្ចាក់យ៉ាងច្បាស់ពីការវិលត្រឡប់មកវិញ​នៅវិស័យឧ្សាហកម្មអគ្គិសនីបរមាណូជប៉ុន។

រដ្ឋាភិបាលជប៉ុនបានបញ្ចាក់ថា ការចាំបាច់នៃថាមពលអគ្គិសនីសម្រាប់វិស័យឧស្សាហកម្ម ដែលអាចកាត់បន្ថយការបញ្ចេញជាតិពុលចូលក្នុងបរិយាកាស និងជួយឲ្យតម្លៃអគ្គិសនីធ្លាក់ថ្លៃ។

ការរញ្ជួយដីកាលពីថ្ងៃទី​១១ខែមីនាឆ្នាំ​២០១១​បង្ករឲ្យមានវិបត្តិអគ្គិសនី ដោយរោងចក្របរមាណូជាច្រើនត្រូវបានបិទទ្វារ ធ្វើឲ្យក្រុមហ៊ុនធំៗប្រឈមនិងផលលំបាកយ៉ាងខ្លាំង។ រដ្ឋាភិបាលមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនៅរោងចក្រចំនួន​៤០ដើម្បីបំពេញតម្រូវការថាម​ពលនៅក្នុងប្រទេសរបស់ខ្លួន។ 

...

   
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print