ប្រទេសចិន៖ សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ីស្តីពីផ្លូវសូត្របានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំងប្រទេសចិន។ សន្និសីទដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីលោក លោកស្រី និងគណៈប្រតិភូមកពីប្រទេសចំនួន៥២ និងតំណាងគណបក្សនយោបាយមកពី៣៦០លើពិភពលោក។
លោកលីវ យីនសាន សមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តចិនមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយដោយបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ីស្តីពីផ្លូវសូត្រ។ តាមរយៈអង្គកសន្និសីទដ៏មានសារៈសំខាន់នេះ លោកមានប្រសាសន៍ថា សន្និសីទពិតជាមានសារៈសំខាន់ខ្លាំងណាស់វិថីសូត្រគឺមានចក្ខុវិស័យរួមគ្នាដើម្បីកិច្ចសហប្រតិបត្តិការជាមួយគ្នានិងអភិវឌ្ឍន៍រួមគ្នា។ លោកបន្តថាយើងអាចធ្វើការផ្លាស់ប្តូរវប្បធម៌សិល្បៈនិងផលប្រយោជន៍ប្រជាពលរដ្ឋរួមគ្នាតាមរយៈវិថីសូត្រនេះ។
លោកបន្តថា ដូចជាបញ្ហាពិភពលោកគឺមានបញ្ហាគ្រោះមហន្តរាយបញ្ហាហិរញ្ញវត្តុជំងឺឆ្លងនិងភេរវកម្មប្រទេសតែមួយគឺមិនអាចដោះស្រាយតែខ្លួនឯងបានទេមានន័យថាត្រូវតែរួមគ្នាដើម្បីដោះស្រាយរួមគ្នាពិសេសតំបន់អាស៊ីត្រូវតែរួមគ្នាដើម្បីភាពរីកចំរើននិងការឯកភាពរវាងគ្នានិងគ្នាហើយជោគវាសនារបស់ប្រជាជនអាស៊ីគឺស្ថិតក្នុងកណ្តាប់ដៃនៃយើងទាំងអស់គ្នាពោលគឺសម្រាប់ប្រទេសទាំងអស់មិនមែនតែប្រទេសចិននោះទេ។
ដូចគ្នានឹងសុន្ទរកថារបស់លោកលីវ យីនសាន សមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការនយោបាយមជ្ឈឹមបក្ស កុម្មុយនីស្តចិន លោកតំណាងឲ្យគណបក្សមកពីប្រទេសហ្ចចហ្ចៀប្រទេសម៉ុងហ្គោលីបានធ្វើសុន្ទរកថាដោយបានគូសបញ្ជាក់ពីការអនុវត្តរួមគ្នាក្នុងការធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យផ្លូវសូត្រដែលជាគំនិតផ្តួច ផ្តើមរបស់លោកប្រធានាធិបតីចិនស៊ីជិនពីង។
បណ្តាមេដឹកនាំនៃគណបក្សនយោបាយនៅអាស៊ីដែលជាអតីតប្រធានាធិបតីអតីតនាយករដ្ឋមន្ត្រីរបស់បណ្តាប្រទេសនិមួយៗក៏បានប្តេជ្ញារួមគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវការបង្កើនកិច្ចសហប្រតិបត្តិការទាំងផ្នែករដ្ឋាភិបាលនិងគណបក្សដើម្បីធានានូវវិបុលភាពជូនប្រជាជននិងតំបន់ទាំងមូល។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈក្នុងពិធីបើកសន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ីស្តីពីផ្លូវសូត្រនេះផងដែរ ៕