ភ្នំពេញ៖ ក្រុមឈ្មួញជាច្រើនបាន អះអាងថា បច្ចុប្បន្ននេះរាល់ការបង្កប់ ដឹកទំនិញគេចពន្ធគឺក្រុមហ៊ុនថោងស៊ីង ដឹកអ្នកដំណើរបាននឹងកំពុងប៉ាវផ្ដាច់ក្នុង ការស៊ីឈ្នួលដឹកជញ្ជូនលក្ខណៈទ្រង់ទ្រាយ ធំ បន្ទាប់ពីតំណាងក្រុមហ៊ុននេះបានចាត់ ចែងក្នុងប្រយោជន៍ណាមួយទៅកាន់ ស្ថាប័នពាក់ព័ន្ធ ជាពិសេសខាងគយច្រក ប៉ោយប៉ែត , គយចល័តផ្លូវជាតិលេខ៥ សាខាគយ និងរដ្ឋាករខេត្ដបន្ទាយមាន ជ័យ ។
បើទោះជាមានការលើកឡើងបែប នេះក៏ដោយ លោកថោង សុខាំភូ ប្រធាន សាខាគយ និងរដ្ឋាករខេត្ដបន្ទាយមាន ជ័យបានបដិសេធថា មិនមានទំនិញគេច ពន្ធហូរចូល តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ លោកថោង សុខាំភូ បានប្រាប់នគរវត្ដយ៉ាងដូច្នេះថា “ក្នុង រដូវបុណ្យភ្ជុំបិណ្ឌនេះ គឺគេបានផ្អាក សកម្មភាពមួយរយៈ ហើយក៏មិនទាន់ បានពីដំណឹងនេះ ប៉ុន្ដែខ្ញុំបានបញ្ជាទៅ ថ្នាក់ក្រោមហើយតាមដានមើលរឿង នេះ ដោយយកចិត្ដទុកដាក់បំផុត” ។
ជាទូទៅក្រុមហ៊ុនថោងស៊ីងតែងតែ បានដឹកទំនិញគេចពន្ធដែលមានអត្រា បង់ពន្ធនាំចូលខ្ពស់ ក្នុងនោះរួមមានបារី ស្រា , ភេសជ្ជៈគ្រប់ប្រភេទ ជាមួយនិង សម្លៀកបំពាក់ទំនើបៗទាន់សម័យយ៉ាង តិចក្នុងមួយរថយន្ដត្រូវបង្កប់ចាប់ពី ១តោនកន្លះទៅ២តោន ។ ក្រុមឈ្មួញជា ច្រើនបានពឹងផ្អែកឱ្យក្រុមហ៊ុនថោងស៊ីង ដឹកជញ្ជូនចេញពីច្រកប៉ោយប៉ែតមក កាន់រាជធានីភ្នំពេញ ដោយមានទំនុក ចិត្ដថាក្រុមហ៊ុននេះរត់ការរួចរាល់ជាមួយ ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ។
សកម្មភាពលួចបង្កប់ទំនិញគេចពន្ធ តាមច្រកប៉ោយប៉ែត ក្នុុងរថយន្ដក្រុង ថោងស៊ីង ពិតជាធ្វើឱ្យរដ្ឋត្រូវបាត់បង់ ចំណូលពន្ធជាច្រើន ប្រសិនបើសមត្ថ កិច្ចគយ នៅតែបន្ដអនុញ្ញាតដើម្បីស្វែង រកម្រៃលាភសក្ការ ក្នុងនោះគឺខាងគយ ចល័តគ្រប់គ្រងផ្លូវជាតិលេខ៥តែម្ដង ដែលចាំយកប្រយោជន៍រាល់ទំនិញគេច ពន្ធនេះ ។
លោកកើត សុធារ៉ា ប្រធានគយចល័ត ទូទាំងប្រទេសមិនបានធ្វើអត្ថាធិប្បាយ ជុំវិញ ករណីខាងលើនេះទេតាមទូរស័ព្ទ ជាមួយនគរវត្ដ នាព្រឹកថ្ងៃដដែលនេះ លោកគ្រាន់តែបញ្ជាក់ថា “ខ្ញុំបច្ចុប្បន្ន កំពុងមានជំងឺមិនស្រួលខ្លួន” រួចក៏បិទ ទូរស័ព្ទ ។
ក្រុមហ៊ុនថោងស៊ីងដឹកអ្នកដំណើរអាច នឹងមានចេតនាផងដែរ ដើម្បីផ្ដួលទៅ លើក្រុមឈ្មួញដែលរកស៊ីដឹកទំនិញគេច ពន្ធ ត្រូវបង្ខំចិត្ដបញ្ឈប់ដោយខ្លួនឯង ហើយឈ្មួញតូចៗជាច្រើនទៀត ក៏បោះ បង់មុខរបរនេះ បន្ទាប់ពីខ្លួនបានចាយ ប្រាក់សម្រាប់បំពេញតម្រូវការសមត្ថ កិច្ច និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ក្រាប ឬ ហាមឃាត់ ។ ដោយឡែកក្រុមហ៊ុន ថោងស៊ីងចេញមុខដឹកជញ្ជូនទំនិញគេច ពន្ធជាលក្ខណៈចំហរចេញមុខទៅហើយ ។
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីក្រុមហ៊ុនថោងស៊ីងដោយ គ្មានលេខទូរស័ព្ទ ។ ប៉ុន្ដែខាងបុគ្គលិក ក្រុមហ៊ុនដែលមានលេខទូរស័ព្ទ ០១៦ ២១៥ ៨៥៨ បញ្ជាក់ថា ខ្លួនមិនអាចផ្ដល់ លេខទូរស័ព្ទពីតំណាងក្រុមហ៊ុននេះបាន ឡើយដើម្បីបញ្ជាក់បំភ្លឺ ៕
ដោយ៖ សុខខេមរា