​ថ្ងៃ​ភ្ជុំបិណ្ឌ​ទៅ​ផឹកស៊ី​ច្រៀង​រាំ​សប្បាយ​អស់ចិត្ត​រួច​ចូល​ផ្ទះ​ឈ្លោះ​គ្នា​យក​ពូថៅ​កាប់សម្លាប់​ប្រពន្ធ​ទុក​កូន​៣​នាក់​

ចែករំលែក៖

​ខេត្តកំពង់ចាម៖ បុរស​ម្នាក់​ក្នុង​ថ្ងៃ​ភ្ជំបិណ្ឌ​ធំ​បាន​ទៅ​ជួបជុំ​មិត្ត​ភ័ក្តិ​ និង​សាច់ញាតិ​ផឹកស៊ី​ច្រៀង​រាំ​យ៉ាង​សប្បាយ​នៅផ្ទះ​អ្នក​ជិតខាង​ក្នុងភូមិ​រហូត​ស្រវឹង​ជោក​ជាំ​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក៏​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ករ​ហូត​ឈាន​ដល់​យក​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​បន្សល់​ទុក​កូន​ចំនួន​៣​នាក់​ឲ្យ​នៅ​កំព្រា​ ហើយ​បុរស​ជា​ប្តី​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ភ្លាមៗ​តែ​ម្តង​។​

er

ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែតុលា ឆ្នាំ​២០១៥ ​ស្ថិត​នៅ​ក្នុងភូមិ​ប្រ​យ​គ​ ឃុំ​ទំនប់​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ញ៉ែ​ម​សា​រ៉​ន​អាយុ​៤២​ឆ្នាំ​ចំណែកឯ​បុរស​ជា​ប្តី​ចិត្ត​ឃោ​ឃៅ​មានឈ្មោះ​កោ​ក​ឌឿ​ន​អាយុ​៣៧​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​និង​ប្រគល់​ឲ្យ​សាច់ញាតិ​ចាត់ចែង​ពិធីបុណ្យ​តាម​ប្រពៃណី​ ហើយ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ផង​ដែរ​។​

​តែ​ទោះជា​យ៉ាងណា​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤​តុលា​នេះ​បុរស​ជា​ប្តី​ចិត្តកំណាច​ដែល​ហ៊ាន​លើកដៃ​កាប់សម្លាប់​ប្រពន្ធ​ខ្លួនឯង​ទុក​ឲ្យ​កូន​នៅ​កំព្រា​ដល់​ទៅ​៣​នាក់​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​ ៕​

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print