ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿ ងបើកបរក្នុងល្បឿនលឿនបានក្រឡាប់ ផ្ងារជើងបង្ករដោយខ្លួនឯង នៅចំណុចស្ថានីយ៌ស្តុកប្រេងសូគីមិុច ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើម៉ា កហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2B-7666 ចំណុះ១២កៅអី របស់សណ្ឋាគារខ្សាច់មាស ដែលត្រឡប់ពីដឹកជនជាតិចិននៅរោ ងចក្រអគ្គិសនីធ្យូងថ្មវិញ ។
ប្រភពដដែលបានបន្តទៀតថា អ្នកបើ កបររថយន្តឈ្មោះផែង រត្ថា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែ ឃុំត្រើយកោះ ស្រុកកំពង់បាយ ខេត្តកំពត បានរងរបួសតិចតួចដោយសារអ្នកបើកបរ ថាបានវ៉ាក់អឺ នឹងសត្វគោមួយហ្វូងដែលឆ្លងកាត់ផ្ លូវ។
បច្ចុប្បន្នរថយន្តត្រូវបានម្ចា ស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ ឆ្លាមសមុទ្រ