រថយន្តដឹកជនជាតិចិនសណ្ឋាគារខ្សាច់មាស ក្រឡប់នៅស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានក្រឡាប់ផ្ងារជើងបង្ករដោយខ្លួនឯង នៅចំណុចស្ថានីយ៌ស្តុកប្រេងសូគីមិុច ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2B-7666 ចំណុះ១២កៅអី របស់សណ្ឋាគារខ្សាច់មាស ដែលត្រឡប់ពីដឹកជនជាតិចិននៅរោងចក្រអគ្គិសនីធ្យូងថ្មវិញ ។
ប្រភពដដែលបានបន្តទៀតថា អ្នកបើកបររថយន្តឈ្មោះផែង រត្ថា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែ ឃុំត្រើយកោះ ស្រុកកំពង់បាយ ខេត្តកំពត បានរងរបួសតិចតួចដោយសារអ្នកបើកបរ ថាបានវ៉ាក់អឺ នឹងសត្វគោមួយហ្វូងដែលឆ្លងកាត់ផ្លូវ។
បច្ចុប្បន្នរថយន្តត្រូវបានម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕ ឆ្លាមសមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print