នារី២៣ឆ្នាំម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតដោយលោតសម្លាប់ខ្លួនពីផ្ទះល្វែងជាន់ទី២

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់មានវ័យ២៣ឆ្នាំបានលោតពីលើផ្ទះល្វែងដែលមានកំពស់២ជាន់ធ្លាក់មកដល់ដីស្លាប់បាត់បង់ជីវិតដោយសារមានជំងឺប្រចាំកាយ(សរសៃប្រាសាធ)។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងលេខ៧ក ផ្លូវ៣បេ ក្រុម២ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សព មានឈ្មោះ ហ៊ុន លីយ៉ានុត ភេទស្រីអាយុ២៣ឆ្នាំ​មុខរបរនៅផ្ទះភូមិបុលតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពីបុរសម្នាក់ឈ្មោះ សួង សុខា អាយុ៥៣ឆ្នាំដែលជាម្ចាស់ផ្ទះនិងត្រូវជាពួនារីរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧គាត់បានធ្វើពិធីបុណ្យគំរប៧ថ្ងៃអោយម្តាយរបស់គាត់ដែលត្រូវយាយរបស់នារីរងគ្រោះនៅវត្តទឹកថ្លាហើយពេលធ្វើបុណ្យរួចក៍ហៅអោយមកសំរាកនៅផ្ទះគាត់មួយយប់សិនទៅស្អែកឡើងចាំទៅស្រុកវិញលុះព្រឹកឡើងស្រាប់តែជួបហេតុការបែបនេះកើតឡើងតែម្តង។

ស្ត្រីឈ្មោះ តូច វណ្ណឌី អាយុ៤៥ឆ្នាំត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះបានអង្គុយយំអោបសពកូនស្រីទាំងសោកស្តាយថា កូនស្រីគាត់មានជំងឺប្រចាំកាយនេះជាច្រើនឆ្នាំមកហើយៗគាត់បាននាំទៅព្យាបាលដែតែមិនជាសោះគាត់បញ្ជាក់ថានៅស្រុកអោយតែជំងឺនេះរើម្តងៗកូនគាត់រត់ទៅរត់មកផ្អើលនាក់ជិតខាងនាំគ្នាជួយចាប់ទំរាំដឹងខ្លួនវិញ។ទើនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧គាត់ត្រូវឡើងមកភ្នំពេញដើម្បីធ្វើបុណ្យគំរប៧ថ្ងៃអោយម្តាយនៅវត្តទឹកថ្លាហើយដោយគ្មាននាក់ណានៅមើលថែកូនគាត់(សព)​ទើបយកមកជាមួយលុះពេលធ្វើបុណ្យរួចក៍មកសំរាកនៅផ្ទះបងថ្លៃ(កន្លែងកើតហេតុ)មួយយប់សិនថាស្អែកទើចេញដំណើរទៅស្រុកវិញស្រាប់តែព្រឹកឡើងគាត់រវល់ចូលបន្ទប់ទឹកក៍ឮសំលេងផាំងលើយ៉ាកសង្ក័សីគាត់ក៍ស្ទុះចេញមកមើលឃើញកូនស្រីធ្លាក់ដល់ដីស្លប់ភ្លាមតែម្តង។

ក្រោយកើតហេតុក៍មានសមត្ថកិច្ចជំនាញចុះមកធ្វើត្រួតពិនិត្យឃើញថាសពពិតជាស្លាប់ដោយលោតសម្លាប់ខ្លួនពីលើផ្ទះដោយខ្លួនឯងពិតប្រាកដមែនដោយមិនជាប់ពាក់ព័ន្ធនិងអំពើឃាត្តកម្មអ្វីនោះទេ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print