ភ្នំពេញ៖ តាមរយៈរដ្ឋសភាកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អង្គការសភាអាស៊ាន (AIPA)បានចេញសេចក្តីប្រកាសដ៏សំខាន់មួយថាគឺ មានក្រុមនុស្សមួយចំនួន បាននិងកំពុងបន្លំខ្លួនធ្វើជា «សមាជិកសភាអាស៊ាន» ក្លែងក្លាយ ហើយប្រើប្រាស់ឈ្មោះសភាអាស៊ានយ៉ាងខុសច្បាប់ ស្របពេលអាស៊ានមានសភារួម១នោះគឺ អង្គការសភាអាស៊ាន (AIPA)។
នៅថ្ងៃនេះតាមការប្រកាសរបស់អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានឱ្យដឹងថា៖កន្លងមក មានសមាជិកសភា និងអតីតសមាជិកសភា នៃប្រទេសសមាជិក អាស៊ានមួយចំនួន បានធ្វើសកម្មភាពតាមរយៈការប្រើប្រាស់ឈ្មោះថាជា «សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស» (ASEAN Parliamentarians of Human Right) ហើយបានចេញសេចក្តីថ្លែងការណ៍មួយចំនួនដោយល្មើសនឹងគោលការចំបងរបស់អាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។
ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៍មានរបស់អគ្គលេខសធិការរដ្ឋសភាជាតិកម្ពុជា៖
ដោយ៖ សុខ ខេមរា
...