ផ្ទុះអាវុធ១គ្រាប់បណ្តាលឱ្យរងររបួសសន្តិសកាស៊ីណូម្នាក់នៅខេត្តប៉ៃលិនចុះបង្រ្កាបជនជាតិវៀតណាមឃាត់ខ្លួន១៣នាក់ចាប់ជំរិតទារប្រាក់ជនជាតិវៀតណាមម្នាក់មកពីភ្នំពេញ

ចែករំលែក៖

ខេត្តប៉ៃលិន៖សមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់បត្រូវសន្តិសុខកាស៊ីណូម្នាក់នៅខេត្តប៉ៃលិនបណ្តាលឱ្យរងរបួសធ្ងន់ខណៈដែលកម្លាំងសត្ថកិច្ចចេញប្រតិបត្តិការឡោមព័ទ្ធឆ្មក់ចូលបង្រ្កាបជនជាតិវៀតណាមនិងជាតិខ្មែរនៅចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ឃាត់ខ្លួន១៣នាក់ ជាប់ពាក់ព័ន្ធនិងការចាប់ជំរិតទារប្រាក់ជនជាតិវៀតណាមម្នាក់ពីភ្នំពេញ យកមកលាក់ទុកនៅខេត្តប៉ៃលិន។ការបង្រ្កាបនោះកម្លាំងសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ក្បែរច្រកអន្តរជាតិព្រំ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ប្រតិបត្តិការនៃការចុះបង្រ្កាបកម្លាំងសមត្ថកិច្ចក៏បានរំដោះជនរងគ្រោះបានសម្រេចប្រកបដោយសុវត្ថិភាពពីកណ្តាប់ដៃក្រុមចាប់ជំរិតទារប្រាក់ទាំងនោះផងដែរ។
​សេចក្តីរាការណ៍ពីខេត្តប៉ៃលិនឱ្យដឹងថា ក្នុងចំណោមជនសង្ស័យរងការឃាត់ខ្លួនទាំង១៣នាក់នោះមានជនជាតិវៀតណាមប្រុសស្រី១២នាក់ និងជនជាតិខ្មែរជាអ្នកបើករថយន្ត១នាក់។ជនសង្ស័យទាំង១៣នាក់កំពុងត្រូវបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីយកមកសាកសួរនិងចាត់ចែងតាមនីតិវិធីច្បាប់។ប្រតិបត្តិការបង្រ្កាបក្រុមចាប់ចំរិតទារប្រាក់ខាងលើ ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំអនុវត្តផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។
​សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឱ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យក្រុមចាប់ជំរិតទារប្រាក់ បានសម្រេចនៅពេលនោះដែរ ក្រោយពីកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវស៊ើបអង្កេត និងតាមប្រម៉ាញ់ ក្រុមជនសង្ស័យ ទើបដឹងថាក្រុមជនសង្ស័យទាំងនោះបានចាប់ជនរងគ្រោះយកមកលាក់ទុកនៅខេត្តប៉ៃលិន ដើម្បីជំរិតទារប្រាក់។បន្ទាប់មកកម្លាំងនគរបាលក៏ឈានឆ្មក់ចូលបង្រ្កាបជនសង្ស័យនៅថ្ងៃខាងលើតែម្តង។
​សូមបញ្ជាក់ថា សន្តិសុខម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើងសមត្ថកិច្ច​មានឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុស​អាយុ៣៦ឆ្នាំ។សន្តិសុខរូបនោះរងរបួសត្រូវចំក្រោមដោះស្មាខាងស្តាំ ជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសថៃភ្លាមៗផងដែរ។ការផ្ទុះអាវុធបណ្តាលឱ្យត្រូវសន្តិសសុខកាស៊ីណូរូបនោះ នៅពេលដែលសមត្ថកិច្ចផ្ទុះអាវុធបាញ់បុកដីផ្លាតត្រូវជនរងគ្រោះ ស្ថិតនៅក្បែរកន្លែងកើតហេតុ។
​សេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឱ្យដឹងទៀតថា នៅចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោគឺជាកន្លែងដែលសំបូរទៅដោយជនជាតិបរទេចម្រុះជាតិសាន៍យកទីតាំងនោះធ្វើសកម្មភាពដូចជាការជួញដូរគ្រឿញៀន ជួញដូរមនុស្ស និងកន្លែងចាប់ជំរិតទារប្រាក់ ផងដែរ៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print