ខេត្តតាកែវ ៖ ជនសង្ស័យ ០២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីការបស់តុលាការ ដែលហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានអោយដឹងថា៖ ការឃាត់ខ្លួនខាងលើធ្វើឡើងតាមដីដាបង្គាប់ឱ្យចាប់ខ្លួនលេខ១២៧-១២៨ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក ភិន ផល្លេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ ពីបទរក្សាទុកសម្ភារសម្រាប់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ។ ជនសង្ស័យខាងលើមានឈ្មោះ ឌៀង ចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី និងឈ្មោះ អ៊ុក បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានទីំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបញជូនខ្លួនទៅសាលាដំបូខេត្ត ចាត់ការតាមនិតិវិធី៕
ដោយ៖ ភ្នំដា