សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ០៩ គ្រាប់ត្រូវបានកម្លាំងប្រមូលយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តតាកែវ ៖ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ០៩ គ្រាប់ត្រូវបានកម្លាំងប្រមូលយកទៅកម្ទេចចោល សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រមូលនិងយកទៅកម្ទេចចោល ដែលហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី ២៨ ខែញ្ញា ឆ្នាំ២០១៧ ដែលប្រមូលបានពី ស្រុកកោះអណ្តែ និងស្រុកទ្រាំង ខេត្តតាកែវ
ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអជ្ញាធរមូលដ្ឋាន កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ សហកាជាមួយអង្គភាពចំចាត់មីនកម្ពុជា កម្លាំងអធិការរដ្ឋាននគបាលស្រុកកោះអណ្តែត (កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា) កម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង (ប៉ុស្តិ៍នគរបាលរដ្ឋបាលរនាម) បានធ្វើការចុះប្រមូលកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅចំនុចភូមិចំបក់អែម ភូមិបន្ទាយធ្លាយបានចំនួន០៦គ្រាប់ មានប្រភេទ ៨២ មមចំនួន ០២ គ្រាប់ប្រភេទ ៨១ មមចំនួន ០២ គ្រាប់ ប្រភេទD K ៧៥ មម ចំនួន០១គ្រាប់ ប្រភេទ ៦០ មម ចំនួន០១គ្រាប់ និងនៅឃុំររនាម ស្រុកទ្រាំង ប្រមូលបានចំនួន០៣គ្រាប់ មានប្រភេទ ៦០ មម ចំនួន ០១ គ្រាប់ ប្រភេទបុមប៊ីចំនួន ០២ គ្រាប់ ដែលសរុបបានចំនួន ០៩ គ្រាប់។ បន្ទាប់ពីប្រមូលរួច គ្រាប់ទាំង ០៩ គ្រាប់ខាងលើ បានប្រគលឱ្យអង្គភាពកំចាត់មីន យកទៅកន្លែងមានសុវត្ថិភាពដើម្បីបំផ្លាញចោលផងដែរ ។ ក្នុងឱកាសនោះ កម្លាំងជំនាញបានធ្វើការអប់រំប្រជាពលរដ្ឋ កុំអោយប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ក្នុងករណីដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត រឺសូមទូរស័ព្ទមកលេខ 097 7780005៕

...

ដោយ៖ ភ្នំដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print