ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើត ដែលបណ្ដាលឲ្យបុរសម្នាក់បាក់ឆ្អឹងខ្ទិចពាក់កណ្ដាលខ្លួន ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈពេលដែរបុរសរងគ្រោះរូបនេះ ជិះម៉ូតូទាក់ចង្កូតជាមួយរថយន្តបង្ក ហើយខ្ទៀតចូលក្រោមកង់រថយន្តពីក្រោយ កិនទាំងជនរងគ្រោះនិងម៉ូតូខ្ទិចតែម្ដង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៨ កញ្ញា ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ក្បែររោងចក្រស៊ីនឡានហួរ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ថេង ឡាយ ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្បូងឃ្មុំ ឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយជិះម៉ាក Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BZ-7552 ។ចំណែករថយន្តបង្ករម៉ាក FUSO ក្បាលពណ៍ខ្លាច់ក្តាមពាក់ស្លាកលេខ កំពង់ស្ពឺ3A-1320 ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញរថយន្តបង្កនិងម៉ូតូរងគ្រោះបើកបរតាមបណ្ដោយផ្លូវ៣៧១ ស្របទិសគ្នាពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូរងគ្រោះខាងលើបានព្យាយាមវ៉ារថយន្តបង្ករ ដោយបានពាក់កណ្តាលរថយន្តបង្ក ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតបើកមកពីមុខ ធ្វើអោយម៉ូតូអ៊ក់ស័រ ទាក់ដៃចង្កូតដួលចូលកង់ក្រោយរថយន្តបង្ក ទើបរថយន្តកិនក្បាលម៉ូតូខ្ទិច និងកិនជនរងគ្រោះចំពាក់កណ្ដាលខ្លួន បណ្ដាលបាក់ឆ្អឹងខ្ទិចស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។ បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់បានប្រហែល៥០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយដេញចាប់បាន ទាំងព្រូ និងតៃកុងប្រគល់ឲ្យសមត្ថកិច្ចយកទៅកាន់ប៉ុស្តិ៍បឹងទំពុនភ្លាមៗ ។
ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែង យកទាំងបុរស២នាក់ដែលជាតៃកុងរថយន្តនិងព្រូ ទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ភារ៉ា ដង្កោ
image1.JPG
image2.JPG
Sent from my iPhone