អគ្គលេខាធិការអង្គការសហប្រជាជាតិ​អំពាវនាវ ឲ្យដោះស្រាយស្ថានភាព​នៅរដ្ឋរ៉ាឃីង ប្រទេសមីយ៉ានម៉ា

ចែករំលែក៖

បញ្ចប់កិច្ចប្រជុំ​ជាផ្លូវការនិងបើកជំហ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ ស្តីពិស្ថានភាព ហឹង្សានៅរដ្ឋ រ៉ាឃីន​ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវ​ ដល់ក្រុមប្រឹក្សា​សន្តិសុខ​ ធ្វើសកម្មភាព​ដើម្បីបញ្ចប់​អំពើហឹង្សានៅប្រទេសមីយ៉ានម៉ា។
លោក​ Guterres ​បានស្នើរឲ្យមានសកម្មភាព​ជាបន្ទាន់ ដើម្បីការពារក្រុមជនជាតិភាគតិច​រ៉ូហ៊ីនយ៉ា កាត់បន្ថយការខូចខាតទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ លោកបានអំពាវនាវ​ដល់ក្រុមប្រឹក្សា​ រួមគ្នាដោះស្រាយស្ថានភាព​។​វិបត្តិជនភៀសខ្លួន និង​វិបត្តិមនុស្សធម៌នៅក្នុងរដ្ឋ រ៉ាឃីន ។
កាលពីថ្ងៃទី​២៩ខែកញ្ញា ប៉ូលិសមីយ៉ានម៉ា​បានឲ្យដឹងថា មានមនុស្ស ១៦នាក់ស្លាប់​ ពេលដេលនាវា​ដឹកជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ចេញពីអំពើហឹង្សានៅក្នុង ប្រទេស​មីយ៉ាម៉ាបានលិចនៅតំបន់សមុទ្រប្រទេសបង់ក្លាដែស។ នៅពេលដែលនាវាលិច មានជនភៀសខ្លួន​១០០នាក់ នៅលើនាវា។
លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​ដាក់​សំណើ​ ៣ ចំណុច​សំខាន់ៗ ទៅកាន់​រដ្ឋាភិបាល​ភូមា។ ទីមួយ សុំ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការយោធា​នៅ​​តំបន់​កំពុង​មាន​វិបត្តិ​រ៉ូហ៊ីងយ៉ា។ ទីពីរ បើក​ផ្លូវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​​ដោយ​គ្មាន​ការ​រឹតត្បឹត ទៅកាន់​តំបន់​មាន​វិបត្តិ។ ទីបី ធានា​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អាច​វិលត្រឡប់​ទៅកាន់​ភូមិកំណើត​របស់​ពួកគេ​វិញ ដោយ​សុវត្ថិភាព និង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។
នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តា​ប្រទេស​ជាច្រើន​បាន​ធ្វើកា​ររិះគន់​រដ្ឋាភិបាល​ភូមា​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ហើយ​​អ្នក​ដែល​បាន​ធ្វើការ​បរិហារ​រិះគន់​រដ្ឋាភិបាល​ភូមា​ខ្លាំងៗ​ជាងគេ គឺ​​សហរដ្ឋ​អាមេរិក។

លោកស្រី Nikki Haley​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប​ បាន​ចោទ​អាជ្ញាធរ​ភូមា​ថា បាន​បើក​ធ្វើ​យុទ្ធនាការ ក្នុងគោលដៅ​បំបាត់​ជនជាតិ​ភាគតិច​ពី​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​ថា អ្វី​ដែល​កំពុង​កើតឡើង​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅពេលនេះ គួរតែ​ជា​ក្តីអាម៉ាស់​មួយ សម្រាប់​ប្រមុខដឹកនាំ​ភូមា ដែល​បាន​ធ្វើការ​​លះបង់​ជាច្រើន ដើម្បី​​នាំ​ប្រទេស​ភូមា​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូត​អាមេរិក​ទំនង​ជា​ចង់​សំដៅ​ទៅលើ​លោកស្រី​អ៊ុងសានស៊ូជី។ លោកស្រី Nikki Haley ក៏​បាន​ទាមទារ​ផងដែរ​ឲ្យ​ចាត់វិធានការ​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់អាវុធ​ភូមា ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ក៏ប៉ុន្តែ ចិន និង​រុស្ស៊ី​វិញ បាន​នាំគ្នា​ចេញមុខ​ការពារ​រដ្ឋាភិបាល​ភូមា ដោយ​ចិន​បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ​គួរតែ​មាន​ការ​យោគយល់​ចំពោះ​បញ្ហា​ស្មុគស្មាញ ដែល​រដ្ឋាភិបាល​ភូមា​កំពុង​ជួប​ប្រទះ ហើយ​គួរតែ​មាន​ភាព​អត់ធ្មត់ និង​ជួយ​ជ្រោមជ្រែង។ ចំណែក​ឯ​តំណាង​រដ្ឋាភិបាល​រុស្ស៊ីវិញ​បាន​លើកឡើង​ថា គេ​មិន​គួរតែ​មាន​ការ​ប្រយ័ត្នប្រយែង​ នៅ​ក្នុងការ​ចោទប្រកាន់​​អ្នកណាម្នាក់​ពី​បទ “បោសសម្អាតជាតិសាសន៍” ឬ “ប្រល័យ​ពូជសាសន៍”៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print