សាកលវិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​ជូន​នូវ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ២០១៥

ចែករំលែក៖

​ប្រទេសចិន៖ ពិធី​ផ្តល់​ជូន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ ពី​សកល​វិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​គឺ​បាន​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែតុលា​ ឆ្នាំ​២០១៥​ ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​ ការ​ផ្តល់​ជូន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ ពី​សកល​វិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដល់​ស​ម្តេ​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជា​ កិត្តិយស​ដែល​ពោរពេញ​ដោយ​មោទនភាព​ បាន​ឆ្លុះ​បញ្ចាំង​ពី​ដំណើរ​វិវត្តន៍​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ប្រាកដនិយម​នៃ​ទស្សនៈវិស័យ​នយោបាយ​ ក្នុង​ភាព​ជា​អ្នកដឹកនាំ​ដែល​បាន​ទម្លុះ​ភាព​ឯកោ​ ទាល់ច្រក​ និង​បាន​ដោះស្រាយ​វិបត្តិ​ជា​ច្រើន​ក្នុង​អតីតកាល​ ប្រកបដោយ​ភាព​ស័ក្តិសិទ្ធិ​ ព្រមទាំង​បាន​រៀបចំ​ខ្លួន​យ៉ាង​សម​ស្រប​ ទៅ​នឹង​ស្ថាន​ការ​បច្ចុប្បន្ន​ និង​បាន​បន្ត​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ប្រកបដោយ​ចក្ខុវិស័យ​មុត​ស្រួច​ សម្រាប់​អនាគត​របស់​កម្ពុជា​ ។​

DSC_2672

​ក្នុង​ពិធី​នេះ​លោក​សាស្ត្រ​ចា​រ្យ​ ស៊ី​ សាង​ចឺ​ សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​អ្នក​វាយតម្លៃ​សញ្ញាបត្រ​សិក្សា​បាន​មាន​ប្រសា​ស​ន៏​ថា​ ក្នុង​នាម​លោក​និង​លោកគ្រូ​អ្នកគ្រូ​នៃ​សាកលវិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ចំនួន​ជាង​២​ម៉ឺន​នាក់​សូម​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​ សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ និង​ជា​អ្នក​វាយតម្លៃ​សញ្ញាបត្រ​សិក្សា​បាន​មាន​ប្រសា​ស​ន៏​បន្ត​ថា​ សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ថ្នាក់ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ ជា​អ្នក​បង្រួបបង្រួម​សន្តិភាព​ និង​ជា​ថ្នាក់ដឹកនាំ​កសាង​ប្រទេស​ដែល​មាន​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​មាន​ទស្សនវិស័យ​ដឹកនាំ​ផ្លាស់​ប្តូរ​ប្រទេស​ទាំងមូល​ឱ្យ​រួច​ផុត​ពី​ សង្គ្រាម​ មក​ប្រទេស​អភិវឌ្ឍ​ន៏​ ។​

លោក​បន្ត​ទៀត​ថា​ ជា​រៀង​រាល់​ឆ្នាំ​សម្ត​ច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុក្ខ​លើ​ទំនាក់​តំនង​ជាមួយនឹង​ប្រទេស​ចិន​ ព្រមទាំង​បាន​ជំរុញ​ការ​អប់រំ​ភាសា​ចិន​នៅ​ក្នុងស្រុក​ខ្មែរ​ និង​ផ្លាស់​ប្តូរ​កិច្ចការ​អប់រំ​វប្បធម៌​រវាង​ចិន​និង​កម្ពុជា​ ហើយ​សាកលវិទ្យាល័យ​សម្រេច​ប្រគល់​ជូន​ស​ម្តេ​តេ​ជោ​នា​ពេល​នេះ​ជា​អំណះអំណាង​បង្ហាញ​ពី​ទេព​កោសល្យ​ និង​ចំនេះដឹង​ដ៏​ជ្រាលជ្រៅ​របស់​សម្តេច​ ក្នុង​នោះ​សម្តេច​តេ​ជោ​ក៏​ធ្លាប់​តែង​កំណាព្យ​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​ផង​ដែរ​ ជា​ពិសេស​សម្តេច​បាន​ជំរុញ​ការ​អភិវឌ្ឍ​អប់រំ​វិស័យ​អប់រំ​ជាតិ​ និង​ខំប្រឹង​ប្រែង​កែសម្រួល​ជីវភាព​ប្រជាជន​ ព្រមទាំង​ការ​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ណ៏​ និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ កិត្តិយស​នេះ​បាន​រំលេច​ នូវ​កាតព្វកិច្ច​ចម្បងៗ​នៅ​ចំពោះ​មុខ​ ដែល​ខ្ញុំ​ចាំបាច់​ត្រូវធ្វើ​ ដោយ​មិន​អាច​បន្ធូរ​ដៃ​ ឬ​សម្រាក​ ធ្វេសប្រហែស​ក្នុង​មួយ​វិនាទី​ណា​បាន​ឡើយ​ ។​ ពិសេស​ ដែល​កម្ពុជា​កំពុង​ខិត​ជិត​ទៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​ សេដ្ឋកិច្ច​អាស៊ាន​ នៅ​ចុងឆ្នាំ​នេះ​ និង​ក្នុង​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ បញ្ហា​ប្រឈម​នានា​ រួម​ទាំង​ការ​ថយ​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ជាដើម​ ។​
​។ ​ប្រការ​នេះ​ ពិតជា​ទាមទារ​នូវ​សមត្ថភាព​ទេព​កោសល្យ​ ទស្សនវិស័យ​ ប្រកបដោយ​គតិបណ្ឌិត​ ភាព​ប្រាកដនិយម​ នៃ​មេដឹកនាំ​ សម្រាប់​ជាតិ​ដ៏​ប្រពៃ​ នៃ​ការ​បណ្តុះ​នូវ​ស្មារតី​ និង​ឆន្ទៈ​ខ្ពស់​ក្នុង​កិច្ច​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​ ឱ្យ​មាន​ភាព​ចម្រុងចម្រើន​ប្រកបដោយ​ចីរភាព​ រក្សា​បាន​នូវ​សុខ​សន្តិភាព​និង​សុភមង្គល​ជូន​ប្រជាជន​ និង​សង្គម​ជាតិ​កម្ពុជា​ ។​

​សម្តេច​ថ្លែង​ថា​ ជា​ការ​ពិត​សញ្ញាបត្រ​នេះ​គឺជា​សក្ខីភាព​មួយ​ដែល​មិន​ត្រឹមតែ​បញ្ជាក់​នូវ​ ការ​ទទួលស្គាល់​របស់​សាកលវិទ្យាល័យ​ចំពោះ​ការ​ខិតខំ​របស់​ខ្លួន​ខ្ញុំ​ ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​បង្ហាញ​ផង​ដែរ​នូវ​ការ​យកចិត្តទុកដាក់​ និង​ចាប់អារម្មណ៍​ខ្ពស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ​ សុខុមាលភាព​សង្គម​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​សញ្ញាបត្រ​ នេះ​ក៏​បាន​លើកទឹកចិត្ត​បន្ថែម​ដល់​រូប​ខ្ញុំ​ក្នុង​ការ​បន្ត​នូវ​ បុព្វហេតុ​បម្រើប្រជាជន​បម្រើ​ជាតិ​មាតុភូមិ​ បន្ត​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​កម្ពុជា​ ការ​លើកតម្កើង​មរតក​វប្បធម៌​ ការ​ថែរក្សា​ប្រពៃណី​អរិយធម៌​ជាតិ​ ឱ្យ​បាន​គង់វង្ស​ រឹង​មាំ​ និង​ការ​អភិវឌ្ឍ​វិស័យ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ឱ្យ​ស្រប​ទៅ​ និន្នាការ​នៃ​ចរន្ត​សកលភាវូបនីយកម្ម​ ។​

​សម្តេច​តេ​ជោ​នាយក​ រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា​ កិត្តិយស​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃនេះ​ គឺជា​កិត្តិយស​របស់​យើង​ទាំងអស់​គ្នា​ ។​ ពីព្រោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ពលិកម្ម​ទាំងអស់​របស់ខ្ញុំ​ គឺ​នៅ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ប្រជាជន​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ ។​ ​ខ្ញុំ​មិន​ភ្លេច​នូវ​ការ​ដឹងគុណ​ចំពោះ​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​ កម្ពុជា​ និង​ជនរួមជាតិ​កម្ពុជា​ទាំងអស់​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ កម្ពុជា​ឱ្យ​បន្ត​តំណែង​ជា​បន្តបន្ទាប់​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​ ។​

​សូម​ជំរាប​ថា​ សាកលវិទ្យាល័យ​ជនជាតិ​ក្វា​ង​ស៊ី​ជា​គ្រឺះ​ស្ថាន​ឧត្តម​សិក្សា​មួយ​គត់​ដែល​មានមុខ​វិទ្យា​ភាសា​បណ្តា​ប្រទេស​អាស៊ាន​មុនគេ​ និង​ច្រើន​ជាងគេ​ក្នុង​តំបន់​ស្វ័​យ​ត​ជនជាតិ​ជួង​ក្វា​ង​ស៊ី​ ។​សាកល​វិទ្យា​ល័​ជនជាតិ​ក្វា​ង​ស៊ី​ជា​សាកលវិទ្យាល័យ​ល្បី​នៅ​តំបន់​អាស៊ាន​ ហើយ​សាកលវិទ្យាល័យ​នេះ​ក៏​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​កម្ពុជា​ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​៕

...

DSC_2656DSC_2646

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print