ប្រទេសចិន៖ ពិធីផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិនគឺបានរៀបចំឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិនដល់សម្តេតេជោនាយករដ្ឋមន្ត្រីជា កិត្តិយសដែលពោរពេញដោយមោទនភាព បានឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៅលើមាគ៌ាដ៏ត្រឹមត្រូវ ប្រាកដនិយមនៃទស្សនៈវិស័យនយោបាយ ក្នុងភាពជាអ្នកដឹកនាំដែលបានទម្លុះភាពឯកោ ទាល់ច្រក និងបានដោះស្រាយវិបត្តិជាច្រើនក្នុងអតីតកាល ប្រកបដោយភាពស័ក្តិសិទ្ធិ ព្រមទាំងបានរៀបចំខ្លួនយ៉ាងសមស្រប ទៅនឹងស្ថានការបច្ចុប្បន្ន និងបានបន្តរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ប្រកបដោយចក្ខុវិស័យមុតស្រួច សម្រាប់អនាគតរបស់កម្ពុជា ។
ក្នុងពិធីនេះលោកសាស្ត្រចារ្យ ស៊ី សាងចឺ សកលវិទ្យាធិការនៃសាកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាអ្នកវាយតម្លៃសញ្ញាបត្រសិក្សាបានមានប្រសាសន៏ថា ក្នុងនាមលោកនិងលោកគ្រូអ្នកគ្រូនៃសាកលវិទ្យាល័យជនជាតិក្វាងស៊ីចំនួនជាង២ម៉ឺននាក់សូមអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។ សកលវិទ្យាធិការនៃសាកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាអ្នកវាយតម្លៃសញ្ញាបត្រសិក្សាបានមានប្រសាសន៏បន្តថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ជាអ្នកបង្រួបបង្រួមសន្តិភាព និងជាថ្នាក់ដឹកនាំកសាងប្រទេសដែលមានតែមួយគត់នៅលើពិភពលោក ដែលមានទស្សនវិស័យដឹកនាំផ្លាស់ប្តូរប្រទេសទាំងមូលឱ្យរួចផុតពី សង្គ្រាម មកប្រទេសអភិវឌ្ឍន៏ ។
លោកបន្តទៀតថា ជារៀងរាល់ឆ្នាំសម្តចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញពីការយកចិត្តទុក្ខលើទំនាក់តំនងជាមួយនឹងប្រទេសចិន ព្រមទាំងបានជំរុញការអប់រំភាសាចិននៅក្នុងស្រុកខ្មែរ និងផ្លាស់ប្តូរកិច្ចការអប់រំវប្បធម៌រវាងចិននិងកម្ពុជា ហើយសាកលវិទ្យាល័យសម្រេចប្រគល់ជូនសម្តេតេជោនាពេលនេះជាអំណះអំណាងបង្ហាញពីទេពកោសល្យ និងចំនេះដឹងដ៏ជ្រាលជ្រៅរបស់សម្តេច ក្នុងនោះសម្តេចតេជោក៏ធ្លាប់តែងកំណាព្យនិពន្ធបទចម្រៀងជាច្រើនផងដែរ ជាពិសេសសម្តេចបានជំរុញការអភិវឌ្ឍអប់រំវិស័យអប់រំជាតិ និងខំប្រឹងប្រែងកែសម្រួលជីវភាពប្រជាជន ព្រមទាំងការចូលរួមចំណែកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តការណ៏ និងមិត្តភាពរវាងប្រទេសទាំងពីរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កិត្តិយសនេះបានរំលេច នូវកាតព្វកិច្ចចម្បងៗនៅចំពោះមុខ ដែលខ្ញុំចាំបាច់ត្រូវធ្វើ ដោយមិនអាចបន្ធូរដៃ ឬសម្រាក ធ្វេសប្រហែសក្នុងមួយវិនាទីណាបានឡើយ ។ ពិសេស ដែលកម្ពុជាកំពុងខិតជិតទៅក្នុងការធ្វើសមាហរណកម្មក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំនេះ និងក្នុងពេលដែលពិភពលោកទាំងមូលកំពុងតែខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាប្រឈមនានា រួមទាំងការថយចុះនៃកំណើនសេដ្ឋកិច្ចជាដើម ។
។ ប្រការនេះ ពិតជាទាមទារនូវសមត្ថភាពទេពកោសល្យ ទស្សនវិស័យ ប្រកបដោយគតិបណ្ឌិត ភាពប្រាកដនិយម នៃមេដឹកនាំ សម្រាប់ជាតិដ៏ប្រពៃ នៃការបណ្តុះនូវស្មារតី និងឆន្ទៈខ្ពស់ក្នុងកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិ ឱ្យមានភាពចម្រុងចម្រើនប្រកបដោយចីរភាព រក្សាបាននូវសុខសន្តិភាពនិងសុភមង្គលជូនប្រជាជន និងសង្គមជាតិកម្ពុជា ។
សម្តេចថ្លែងថា ជាការពិតសញ្ញាបត្រនេះគឺជាសក្ខីភាពមួយដែលមិនត្រឹមតែបញ្ជាក់នូវ ការទទួលស្គាល់របស់សាកលវិទ្យាល័យចំពោះការខិតខំរបស់ខ្លួនខ្ញុំ ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញផងដែរនូវការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិសុខ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ។
សញ្ញាបត្រ នេះក៏បានលើកទឹកចិត្តបន្ថែមដល់រូបខ្ញុំក្នុងការបន្តនូវ បុព្វហេតុបម្រើប្រជាជនបម្រើជាតិមាតុភូមិ បន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ការលើកតម្កើងមរតកវប្បធម៌ ការថែរក្សាប្រពៃណីអរិយធម៌ជាតិ ឱ្យបានគង់វង្ស រឹងមាំ និងការអភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រឱ្យស្របទៅ និន្នាការនៃចរន្តសកលភាវូបនីយកម្ម ។
សម្តេចតេជោនាយក រដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា កិត្តិយសដែលខ្ញុំទទួលបាននៅថ្ងៃនេះ គឺជាកិត្តិយសរបស់យើងទាំងអស់គ្នា ។ ពីព្រោះកិច្ចខិតខំប្រឹងប្រែងនិងពលិកម្មទាំងអស់របស់ខ្ញុំ គឺនៅក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនជាទីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំមិនភ្លេចនូវការដឹងគុណចំពោះសមាជិក-សមាជិកាគណបក្សប្រជាជន កម្ពុជា និងជនរួមជាតិកម្ពុជាទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន កម្ពុជាឱ្យបន្តតំណែងជាបន្តបន្ទាប់ពីអាណត្តិមួយទៅអាណត្តិមួយ ។
សូមជំរាបថា សាកលវិទ្យាល័យជនជាតិក្វាងស៊ីជាគ្រឺះស្ថានឧត្តមសិក្សាមួយគត់ដែលមានមុខវិទ្យាភាសាបណ្តាប្រទេសអាស៊ានមុនគេ និងច្រើនជាងគេក្នុងតំបន់ស្វ័យតជនជាតិជួងក្វាងស៊ី ។សាកលវិទ្យាល័ជនជាតិក្វាងស៊ីជាសាកលវិទ្យាល័យល្បីនៅតំបន់អាស៊ាន ហើយសាកលវិទ្យាល័យនេះក៏បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕