សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​-​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ទទួល​ជួប​និស្សិត​ចំនួន​១៤៦​នាក់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន

ចែករំលែក៖

​ប្រទេស​ចិន​៖​ និស្សិត​ចំនួន​១៤៦​នាក់​ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការ​គួរសម​ ដើម្បី​ទទួល​ នូវ​អនុសាសន៍​មួយ​ចំនួន​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។​

DSC_2483

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ទៅ​កាន់​និស្សិត​ក្នុង​ឱកាស​នោះ​ថា​ ការ​ជួបជុំ​ក្មួយៗ​និង​ចៅៗ​ទាំងអស់​នៅ​ពេល​នេះ​ គឺ​ស្រប​ពេល​ទៅ​នឹង​ការ​ប្រារ​ព្វ​ខួប​៣​ឆ្នាំ​នៃ​ការ​យាង​ចូល​ព្រះ​ទីវ​ង្គ​របស់​ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​ទាំងអស់​គ្នា​។​

តាម​រយៈ​នៃ​ការ​ជួបជុំ​គ្នា​នោ​ពេល​នេះ​ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា​ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​គោរព​ចង​ចាំ​ថ្ងៃ​ទី​១៥​តុលា​នេះ​ គឺជា​ការ​បាត់បង​នូវ​ព្រះ​បិតា​ សម្តេច​ សម្តេច​ទួត​ ជាទី​សក្ការៈ​នៃ​យើង​ ហើយ​តាម​រយៈ​ថ្ងៃនេះ​ដែរ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រារ​ព្វ​រៀបចំ​ព្រះ​រាជពិធី​កាន់ទុក្ខ​ថ្វាយ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ របស់​ព្រះ​អង្គ​ ហើយ​យើង​នៅ​ទី​នេះ​ ក្នុង​ប្រទេស​ចិន​ សម្តេច​ស្នើ​សុំ​ឲ្យ​ ក្មួយៗ​និង​ចៅៗ​ទាំងអស់​ ក៏​ដូច​ជា​គណៈប្រតិភូ​ទាំងមូល​ផង​ដែរ​ អញ្ជើញ​ក្រោកឈរ​ដើម្បី​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​នៃ​យើង​។​

នៅ​ក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​សំដែង​នូវ​ការ​វាយ​​តំលៃ​ខ្ពស់​ និង​កោតសរសើរ​ដល់​និស្សិត​ អាហារូបករណ៍​កម្ពុជា​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ក្នុង​ការ​ស្នាក់​នៅ​សិក្សា​រៀនសូត្រ​ ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​ ក្នុង​រយៈពេល​កន្លង​មក​ ពិសេស​ការ​ធ្វើ​ទំនាក់ទំនង​ល្អ​ក្នុង​ជួរ​និស្សិត​ ដែល​ស្នាក់​នៅ​សិក្សា​រៀនសូត្រ​ជាមួយ​គ្នា​ ក៏​ដូច​ជា​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​ សាស្ត្រាចារ្យ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ រួម​ទាំង​ជាមួយ​និង​បងប្អូន​ប្រជាពលរដ្ឋ​ចិន​ផ្ទាល់​តែ​ម្តង​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ ជូន​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់​ បន្ត​នូវ​ស្មារតី​គោរព​ស្រឡាញ់​ និង​ចេះ​ជួយ​យកអាសារ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​និង​និស្សិត​ ដែល​ស្នាក់​នៅ​សិក្សា​រៀនសូត្រ​ជាមួយ​គ្នា​ ពិសេស​ការ​បន្ត​នូវ​ប្រពៃណី​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ល្អ​ ទាំង​ក្នុង​ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។​

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើការ​ដាស់តឿន​ ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់​ ត្រូវ​គោរព​វិន័យ​និង​សេចក្តី​ថ្លែ​ថ្នូរ​ ក្នុង​ការ​សិក្សា​រៀនសូត្រ​ ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត​ និង​មិន​ត្រូវ​បង្ក​បញ្ហា​អ្វី​ដល់​ដល់​ការ​សិក្សា​និង​ការ​ស្នាក់​នៅ​ និង​មួយ​ផ្នែក​ទៀត​ ត្រូវ​ចូលរួម​នៅ​ក្នុង​ការងារ​សង្គម​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ​។​

ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ធ្វើ​​ការ​ណែនាំ​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់​ ត្រូវ​មាន​មនសិកា​សាមគ្គី​គ្នា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ពី​របកគំហើញ​ថ្មីៗ​ ដែល​ទាក់ទិន​ទៅ​និង​កម្មវិធី​សិក្សា​ ពិសេស​ការ​រីក​ចំរើន​ក្នុង​អាស៊ាន​ ក៏​ដូច​ជា​ការ​វិវត្តន៍​នៃ​សភាពការណ៍​ពិភពលោក​។​

ដោយសារ​តែ​ឆ្នាំ​២០១៥​ គឺជា​ឆ្នាំ​ដែល​សហគមន៍​អាស៊ាន​ចាប់បដិសន្ធិ​ពេញ​រូបរាង​នោះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើការ​ណែនាំ​ដល់​និស្សិត​អាហារូបករណ៍​ទាំងអស់​ បង្កើន​ការ​ប្រកួតប្រជែង​និង​ប្រៀប​ឈ្នះ​ ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះដឹង​ចំណេះធ្វើ​ពិតប្រាកដ​ ក្នុង​ការ​ដណ្តើម​ឧត្តមភាព​លើ​ទីផ្សារ​ការងារ​ សំរាប់​អនាគត​របស់​បុគ្គល​ម្នាក់ៗ​ និង​សំរាប់​ការ​អភិវឌ្ឍ​តំបន់​របស់​យើង​ឲ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត​។​

ជាមួយ​គ្នា​នេះ​ សម្តេច​តេ​ជោ​ មាន​ប្រសាសន៍​ស្នើ​ដល់​និស្សិត​ទាំងអស់​ បង្កើន​នូវ​ការ​យកចិត្ត​ទុក​ខ្ពស់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​ នឹង​និស្សិត​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ចិន​ ព្រោះថា​ចិន​គឺជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​ និង​បាន​ជួយ​កម្ពុជា​ដល់​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ក្នុង​ពេល​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​។​

នៅ​ក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន​ ចែក​ជូន​ដល់​និស្សិត​អាហារូបករណ៍​ទាំង​១៤៦​រូប​ផង​ដែរ ​៕

...

DSC_2489DSC_2474

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print