ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ ដែលត្រូវកម្លាំងនគបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនកាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ដកហូតបានថ្នាំញៀន១៥កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតនោះ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបញ្ជូនជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ ។
លោក ម៉ៅ សឿត អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង៦នាក់ដើម្បីផ្គុំសំណុំរឿងនិងមានចម្លើយសារភាពគ្រប់គ្រាន់រួចមក ជនសង្ស័យទាំង៦នាក់និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ដោយក្នុងនោះជនសង្ស័យចំនួន៤នាក់ជាប់ពាក់ព័ន្ធបទល្មើស “ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន “ និង២នាក់ទៀតជាប់ពាក់ព័ន្ធករណី “ ប្រើប្រាស់គ្រឿងញៀន “ ។
លោកអធិការរងបន្តថា សំណុំរឿងដែលកម្លាំងជំនាញព្រហ្មទណ្ឌកសាងបញ្ជូនទៅតុលាការនេះចោទប្រកាន់២បទល្មើស ចំពោះបទល្មើសដែលត្រូវចោទជាផ្លូវការនោះស្ថិតនៅលើចំណាត់ការរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកចៅក្រមស៊ើបសួរ ដោយឡែកសមត្ថកិច្ចជំនាញ គ្រាន់តែកសាងសំណុំរឿងបឋមបញ្ជូនអោយស្ថាប័នតុលារដើម្បីបន្តនីតិវិធីចោទប្រកាន់តាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួននៅទីតាំង២ផ្សេងគ្នា ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន ១៥ កញ្ចប់តូចនិងសម្ភារៈមួយចំនួនទៀតពាក់ព័ន្ធនិថ្នាំញៀន ។
ជនសង្ស័យទាំ៦នាក់មាន: ទី១-ឈ្មោះ វៀង ធីគីមហ្វុង ភេទ ស្រី អាយុ 54 ឆ្នាំ មុខរបរលក់សារធាតុញៀន ស្នាក់នៅផ្ទះ ជួល ផ្លូវលំ ភូមិដើមចាន់1 សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ទី២-ឈ្មោះអៀង ស្រីមុំ ហៅទៀង ភេទស្រី អាយុ30 ឆ្នាំ មុខរបរលក់សារធាតុញៀន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់1 សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ទី៣-ឈ្មោះម៉ៅ ហេង ហៅវ៉ាង ភេទប្រុស អាយុ ៤៤ ឆ្មាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ទី៤-ឈ្មោះ ហួត សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង៤នាក់នេះត្រូវ សមត្ថកិច្ចកសាងសំណុំរឿងចោទប្រកាន់ពីបទ “ ជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន “ ។ ដោយឡែក២នាក់ មានឈ្មោះ មាន ឈ្មោះវៀង វ៉ាងជីង ភេទប្រុស អាយុ 43 ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល សង្កាត់បឹងក្រយ៉ាប ខណ្ឌឫស្សីកែវ និង ឈ្មោះឡេ យ៉ាំងម៉ាន់ ភេទប្រុស អាយុ 39ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះ ជួល ភូមិដើមចាន់1 សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ចោទពីបទ “ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន “ ៕
ដោយ៖ សណ្តោស