ខេត្តក្រចេះ៖ មេតុងទីនមួយគ្រួសាររួមគំនិតគ្នាបង្កើតគំនិតទុច្ចរិតបោកប្រាស់លុយអ្នកខេត្តក្រចេះអស់ជាង២០មុឺនដុល្លារ រួចក៏វេចបង្វិចរត់ចោលស្រុកទាំងអស់គ្នា។ នេះបើតាមជនរងគ្រោះជាម្ចាស់ក្លឹបកំសាន្តដ៏ល្បីនៅក្រុង-ខេត្តក្រចេះប្រាប់អោយដឹងមុននេះបន្តិច នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ។
ជនសង្ស័យជាមេតុងទីនបោកមួយគ្រួសារគឺមានឈ្មោះ ១-ងី ទីណែត ២-ងី ទីនី និង៣-ងី លីណា បានរត់ចោលស្រុកតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះជនរងគ្រោះបានបញ្ជាក់ថា៖ ប្រសិនបងប្អូនណាបានប្រទះឃេីញជនឆបោកដូចរូបនេះជួយទាក់ទងមកប្រាប់គាត់តាមរយះលេខ« 0713333363» នឹងជូនសគុណចំនួន៥០០ដុល្លារផងដែរ៕
...
ដោយ៖ សិលា