មេដឹកនាំ​សហគមន៍​អឺរ៉ុប​ជួប​ប្រជុំ​ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​ដោយ​ផ្តោត​ទៅ​លើ​ប្រទេស​ទួ​រ​គី​

ចែករំលែក៖

​មេដឹកនាំ​ប្រទេស​សហគមន៍​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​បាន​កោះ​ប្រជុំ​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​នេះ​ដើម្បី​រក​ដំណោះស្រាយ​បញ្ឈប់​វិបត្តិ​ជនភៀសខ្លួន​នៅ​ក្នុង​តំបន់​ ហើយ​ដែល​ប្រទេស​ទួ​រ​គី​គឺជា​គោលដៅ​ដែល​ថ្នាក់ដឹកនាំ​ទាំងនេះ​ត្រូវ​លើកយក​មក​វែកញែក​ពិភាក្សា​ក្នុង​អង្គប្រជុំ​នៅ​ទីក្រុង​ Brussel​ នេះ​ ។​

485537344

​របាយការណ៍​របស់​អង្គការ​ជនភៀសខ្លួន​អន្តរជាតិ​បាន​បញ្ជាក់​ថា​ តាំងពី​ដើមឆ្នាំ​២០១៥​ រហូត​មក​ដល់​ពេល​នេះ​ ជនភៀសខ្លួន​ជិត​៦០០.០០០​នាក់​បាន​ឆ្លង​ចូល​ទៅ​កាន់​តំបន់​អឺរ៉ុប​ ដែល​ភាគច្រើន​ឆ្លងកាត់​តាម​រយៈ​ប្រទេស​ទួ​រ​គី​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ ទួ​រ​គី​បាន​អះអាង​ថា​ ខ្លួន​បាន​និង​កំពុង​រែកពុន​ជនភៀសខ្លួន​ប្រមាណ​២​លាន​នាក់​ ដែល​ភាគច្រើន​ពួក​គេ​ភៀសខ្លួន​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​ជិតខាង​គឺ​ប្រទេស​ស៊ី​រី​នោះ​តែ​ម្តង​ ។​

​មេដឹកនាំ​សហគមន៍​អឺរ៉ុប​បាន​និង​កំពុង​ស្វះ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស្អិត​ល្មួត​ថែម​ទៀត​ជាមួយ​ប្រទេស​ទួ​រ​គី​ ។​ ពួក​គេ​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​ទួ​រ​គី​ចុះហត្ថលេខា​លើ​គម្រោង​សកម្មភាព​រួម​ ដោយ​ក្នុង​នោះ​រួម​មាន​ ការ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ពិ​ធិ​ការ​ដល់​ទួ​រ​គី​ដើម្បី​ដោះស្រាយ​ចំពោះ​ជនភៀសខ្លួន​,​ ការ​អនុញ្ញាត​ ក៏​ដូច​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​ទួ​រ​គី​ក្នុង​ប្រតិបត្តិការ​ល្បាត​នៅ​តាម​ឈូង​សមុទ្រ​,​ ប្រយុទ្ធ​ប្រឆាំង​ទៅ​លើ​ក្រុម​អ្នករត់ពន្ធ​មនុស្ស​ និង​ពង្រឹង​ការ​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​ផង​ដែរ​ ។​

​ជា​ការ​ឆ្លើយ​តប​មក​វិញ​ រដ្ឋាភិបាល​ទួ​រ​គី​ត្រូវ​តែ​អនុវត្ត​តាម​វិធានការ​ផ្សេងៗ​ ដោយ​ក្នុង​នោះ​មាន​រួម​បញ្ចូល​នីតិវិធី​សុំ​សិទ្ធិ​ជ្រកកោន​ និង​ផ្តល់​អាទិភាព​ចំពោះ​ការ​បើក​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ទទួល​ជនភៀសខ្លួន​៦​ទីតាំង​ ដែល​ស្ថាបនា​ និង​សហ​ផ្តល់​ហិរញ្ញវត្ថុ​ពី​សហគមន៍​អឺរ៉ុប​ ។​

​ទីក្រុង​ Ankara​ ទោះបី​យ៉ាងណា​នៅ​បាន​រំពឹង​ដល់​ការ​លើកលែង​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ដោយ​សេរី​។​ គម្រោងការ​នេះ​ត្រូវ​បាន​លុប​បំបាត់​ចោល​ ដើម្បី​ការ​រឹត​បន្តឹង​ ត្រួតពិនិត្យ​ព្រំដែន​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ តំបន់​ Schengen​ នា​ពេល​កន្លង​មក​នោះ​ ។​

​នៅ​មុន​ពេល​ចាប់ផ្តើម​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​អឺរ៉ុប​ គឺ​លោក​ Donald​ Tusk​ បាន​ព្រមាន​ថា​ ការ​សម្បទាន​របស់​សហគមន៍​អឺរ៉ុប​ចំពោះ​រដ្ឋាភិបាល​ទួ​រ​គី​ធ្វើ​ឡើង​ទៅ​បាន​ លុះត្រា​ណា​តែ​រដ្ឋាភិបាល​ទួ​រ​គី​ជួយ​ទប់ស្កាត់​ការ​លំហូរ​ចូល​ជនភៀសខ្លួន​ ដែល​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​មិន​ធ្លាប់​មាន​ពី​មុន​មក​ ៕

sewe

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print