ប្រកួត​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ចាប់ផ្ដើម​ហើយ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រោយ​ពី​កីឡាករ​កីឡា​ ការិនី​ឈប់​សម្រាក​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​ទើបបាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ សហព័ន្ធ​ កីឡា​វាយ​សី​កម្ពុជា​សហការ​ជាមួយ​ នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ ជាតិ​តប​តាម​កម្មវិធី​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​បាន​ដាក់​ចេញ​ជា​ ផ្លូវការ​ដើម្បី​ស្វែងរក​កីឡាករ​កីឡាការិនី​ល្អ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ប្រមូល​ ផ្ដុំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ប្រយោជន៍​បញ្ជូន​អត្ដ​ព​លិ​ក​ទៅ​ចូលរួម​ ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​ផ្សេងៗ​ទាំង​ ក្នុង​តំបន់​និង​ថ្នាក់​ទ្វីប​ ។​

IMG_5937

​លោក​ ជាម​ សុភា​ អគ្គលេខាធិការ​ រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យ​ ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ ជើងឯក​ឆ្នាំ​២០១៥​មាន​ក្លិប​និង​សមាគម​ចំនួន​១១​បា​នប​ញ្ជួ​ន​អត្ដ​ពលិកម​ក​ចូល​ រួម​ក្នុង​នោះ​មក​ពី​ខេត្ដកំពង់ឆ្នាំង​៣២​នាក់​,​ កំពង់ចាម​២៣​នាក់​,​ ស្វាយ​រៀង​២៥​នាក់​,​ ខេត្ដ​ព្រះ​សីហ​នុ​៦​នាក់​,​ ក្លិប​ត្រ​ញំ​ង​ស្រែ​ ២០​នាក់​,​ ក្លិប​មុនី​ឋា​ប​នា​២៥​នាក់​,​ ក្លិប​ ខេមរៈ​១៨​នាក់​,​ ក្លិប​ព្រះ​ខ័ន​រាជ​១២​នាក់​,​ ក្លិប​ទីចាត់ការ​បច្ចេកទេស​កង​យោធពលខេមរភូមិន្ទ​៩​នាក់​,​ ក្លិប​ខេត្ដកោះកុង​៨​ នាក់​ និង​ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ​៦​នាក់​ សរុប​មាន​កីឡាករ​១២៩​នាក់​កីឡាការិនី​១៧​នាក់​ ។​

​លោក​ សុភា​ បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​មាន​ដូច​ ជា​វាយ​ទោល​បុរស​ក្របខ័ណ្ឌ​ក​-១​ វាយ​ គូ​បុរស​,​ ក្របខ័ណ្ឌ​ក​-១​វាយ​ទោល​បុរស​,​ ក្របខ័ណ្ឌ​ក​-២​អាយុ​១៩​ឆ្នាំ​ឡើង​វាយ​ ទោល​បុរស​អាយុ​ក្រោម​១៩​ឆ្នាំ​,​ ក្រប​ ខ័​ណ្ឌ​ក​-២​ វាយ​ទោល​បុរស​អាយុ​ក្រោម​ ១៦​ឆ្នាំ​ និង​វាយ​គូ​បុរស​អាយុ​ក្រោម​១៩​ ឆ្នាំ​ ។​

​សម្រាប់​ការ​ប្រកួត​ជើងឯក​ឆ្នាំ​នេះ​ ក៏​មាន​វិញ្ញាសា​វាយ​ទោល​បុរស​អាយុ​ ក្រោម​១៣​ឆ្នាំ​វាយ​គូ​បុរស​អាយុ​ក្រោម​ ១៣​ឆ្នាំ​វិញ្ញាសា​វាយ​ទោល​នារី​វិញ្ញាសា​ វាយ​គូ​នារី​ និង​វិញ្ញាសា​ប្រកួត​ជា​ក្រុម​ ហើយ​អ្វី​ដែល​សហព័ន្ធ​កីឡា​វាយ​សី​រៀបចំ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កីឡា​ ការិនី​វ័យក្មេង​បាន​ចូលរួម​ច្រើន​ពីព្រោះ​ពួក​គេ​ជា​ថ្នាល​ ។​

​គួរ​រំលឹក​ថា​ កម្មវិធី​ប្រកួត​ជើងឯក​ ថ្នាក់​ជាតិ​កីឡា​វាយ​សី​ប្រចាំឆ្នាំ​២០១៥​ គ្រោង​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​ តុលា​ឆ្នាំ​២០១៥​នៅ​ក្នុង​សាល​ដំបូលទូក​ ពហុ​កីឡដ្ឋាន​ជាតិ​ ៕

IMG_5939

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print