យុវជនពីរនាក់ត្រូវប៉ូលីសឃាត់ខ្លួន ពីបទបង្កហឹង្សាដោយចេតនា(យកខ្សែក្រវ៉ាត់ដេញវាយគេ)

ចែករំលែក៖

ភ្នំពេញ៖ ប៉ូលីសប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ខ្លួនយុវជនឈាមរាវ២នាក់ដោយចោទពីបទបង្កហឹង្សាដោយចេតនា(យកខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះតាមផ្លូវសាធារណះព្រោះតែក្រុមខ្លួនខឹងរឿងថាជនរងគ្រោះជិតម៉ូតូប៉ះម៉ូតូខ្លួនហើយមិនឈប់សុំទោស)។ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចខាងមុខវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនបង្កទី១មានឈ្មោះ ធីម ដេវិត ភេទប្រុស អាយុ២០ឆ្នាំ ជាងដែក ស្នាក់នៅទឹកល្អក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំក្សេមក្សាម ស្រុកឧត្តង ខេត្តកំពង់ស្ពឺ ។ ទី២មានឈ្មោះ ឈើន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅឃុំព្រែករំដេង ខេត្តកំពុងស្ពឺ ។

ចំណែកយុវជនរងគ្រោះមានឈ្មោះ វ៉ាន់ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជានិសិត្ស ស្នាក់នៅភូមិCPC សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមសម្តីពីយុវជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា៖ នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១J៩៣២៣ ដែលទើបតែចេញមកពីផ្ទះនៅម្តុំផ្សារទំនើបរតនៈផ្លាហ្សាបំណងជិះទៅយកមិត្តភក្តីនៅម្តុំវិទ្យាល័យឥន្រ្ទទេវី ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៉ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខ្លួន(យុវជនរងគ្រោះ)ក៏ឈប់ម៉ូតូដើម្បីទិញបាយ ហើយពេលដែលទិញរួចហើយយុវជនរងគ្រោះបំរ៉ុងនិងបើកម៉ូតូជិះបន្តដំណើរទៅមុខទៀត ខណះពេលនោះស្រាប់តែលេចមុខយុវជនបង្កទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FU៨៤១០ មកពីក្រោយហើយបានធ្វើសកម្មភាពដោះខ្សែក្រវ៉ាត់វាយទៅលើយុវជនរងគ្រោះ ធ្វើអោយយុវជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ទៅអោយគេជួយ ភ្លាមនោះក៏មានសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតមកដល់ចំណុចកើតហេតុហើយឃើញហេតុការណ៍រួចក៏ធ្វើការអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនបង្កទាំងពីរនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា។

ប៉ូលីសនិយាយថាក្រុមជនបង្កបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដោះខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះពិតមែនព្រោះតែខ្លួនខឹឹងនិងនិងជនរងគ្រោះថាជិះម៉ូតូប៉ះម៉ូតូខ្លួនហើយមិនសុំទោស។

បច្ចុប្បន្នយុវជនបង្កទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីរងចាំការចាត់ការតាមនិតិវិធីច្បាប់៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print