ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រ តំបន់កំបូល ផ្លូវជាតិលេខ៤ ដែលមកពីរោងចក្រចំនួន១០ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីនៅរោងចក្រ តំបន់កំបូល ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
...
ដោយ៖ សុខ ខេមរា