រ៉ែ​មាស​នៅ​តំបន់​ភ្នំ​ដែក​នឹង​រលាយ​បើ​អាជ្ញាធរ​ចាត់វិធានការ​មិន​ទាន់​ពេល

ចែករំលែក៖

​ខេត្តព្រះវិហារ​៖​ ទីតាំង​បូម​រ៉ែ​មាស​រាប់រយ​កន្លែង​ក្បែរ​ផ្លូវជាតិ​លេខ​៦២​ ដែល​លាតសន្ធឹង​ពី​ភ្នំ​ដែក​ ទៅ​ខេត្តព្រះវិហារ​ ត្រង់​ចំណុច​ភូមិ​ចាស់​ ឃុំ​រមណី​ ស្រុក​រវាង​ ខេត្តព្រះវិហារ​ ត្រូវ​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ និង​ប្រជាជន​ក្នុង​តំបន់​ រួម​ទាំង​ជនជាតិ​ចិន​មួយ​ចំនួន​ផង​នោះ​ បាន​នាំ​គ្នា​កាយ​ជីក​គាស់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ ធ្វើ​ឲ្យ​ផ្ទៃដី​នៅ​តំបន់​នោះ​។​

d31

ជា​ពិសេស​តំបន់​ក្បែរ​ផ្លូវជាតិ​មាន​សភាព​ក្រហេង​ក្រ​ហោង​ ប៉ុន្តែ​ហាក់​គ្មាន​ការ​អើពើ​ពី​សំណាក់​ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ និង​លោក​ ឯ​ សារ៉ូ​ អភិបាលស្រុក​រវាង​បន្ដិច​ណា​សោះ​ ដែល​ករណី​ត្រូវ​បាន​គេ​សង្ស័យ​ ថា​ប្រហែលជា​ គណៈ​អភិបាល​នៅ​តំបន់​នេះ​បាន​ទទួល​លាភសក្ការៈ​ហើយ​ ទើប​បានជា​គ្មាន​ការ​ទប់ស្កាត់​ បណ្តែតបណ្តោយ​ឲ្យ​មាន​មានការ​ជីក​កកាយ​បូម​យក​រ៉ែ​ដោយ​ ដោយ​គ្មាន​វិធានការ​បែប​នេះ​។​

​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​បូម​រ៉ែ​មាស​ក្នុង​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​មក​ពី​ស្រុក​សណ្តាន់​ និង​ខ្លះ​ថា​មក​ពី​ខេត្តក្រចេះ​ និង​ខ្លះ​ថា​ពួក​គាត​រស់នៅ​ក្នុងស្រុក​រវាង​នោះ​។​ ប្រជាពលរដ្ឋ​ដែល​មក​ពី​ស្រុក​ផ្សេង​បាន​រៀបរាប់​ថា​ ពួក​គាត់​បាន​ជួល​ដី​ពី​ម្ចាស់​ដី​ដើម្បី​បូម​យក​រ៉ែ​មាស​ ក្នុង​មួយ​ថ្ងៃ​២​ម៉ឺន​រៀល​ ហើយ​បាន​បង់​ជូន​ បរិស្ថាន​ និង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មួយ​ចំនួន​ទៀត​ ទើប​ពួក​គាត់​អាច​ធ្វើ​អជីវ​កម្ម​បូម​រ៉ែ​មាស​បាន​រហូត​មក​ដល់​រាល់​ថ្ងៃនេះ​។​

​ពួក​គាត់​បាន​បន្ត​ថា​ រក​មូ​យ​ថ្ងៃ​បាន​ មួយ​ហ៊ុន​ទៅ​២​ហ៊ុន​ គិត​ជា​ទឹកប្រាក់​១០​ម៉ឺន​រៀល​ ហើយ​កាត់ថ្លៃ​បង់​ព​ន្ឋ​ក្រៅ​ផ្លូវច្បាប់​គឺ​នៅ​សល់​តិចតួច​ណាស់​ តែ​ដោយសារ​ពួក​គាត់​គ្មាន​មុខរបរ​ ទើប​នាំ​ប្រ​ព​ន្ឋ​កូន​មក​បូម​រ៉ែ​មាស​ជា​មុខរបរ​ទៅ​គ្រាន់​ដោះ​ទាល់​ខ្លះ​ដែរ​ ។​

​ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​បូម​ខ្សាច់​ដោយ​អាណា​ធិ​ប​តេ​យ្យ​នេះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បង្ហើប​ប្រាប់​ថា​ ភាគលាភ​ដែល​ប្រជាពលរដ្ឋ​ជា​អ្នករក​រ៉ែ​បង់​ឲ្យ​សមត្ថកិច្ច​នោះ​ គឺ​បាន​បាន​ទៅ​លោក​ អភិបាលស្រុក​ និង​ប្រធាន​មន្ទីរ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេ​

​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​ខាងលើ​ លោក​ ឯ​ សារ៉ូ​ អភិបាលស្រុក​រវាង​ បាន​បញ្ជាក់​ថា​ លោក​បាន​ចុះ​ហាមឃាត់​ និង​បាន​ចាត់​ឲ្យ​អភិបាលរង​ស្រុក​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ ទប់ស្កាត់​មិន​ឲ្យ​បូម​រ៉ែ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​ ចំណែក​ក្រុមហ៊ុន​ចិន​ដែល​បាន​ ដឹក​សម្ភារ​មក​បូម​រ៉ែ​នេះ​ គឺជា​ក្រុមហ៊ុន​ CWS​ គេ​មាន​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ​។​

​ដោយឡែក​ លោក​ គង់​ មក​រា​ ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា​ លោក​ បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ ចុះ​ហាមឃាត់​២​ដង​មក​ហើយ​ ហើយ​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​ធ្វើ​អាជ្ញាប័ណ្ណ​ជា​លក្ខណៈ​គ្រួសារ​ ដើម្បី​ឲ្យ​មាន​ភាព​ស្របច្បាប់​នៅ​ក្នុង​ការ​ប្រកប​របរ​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា​ ហើយ​បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់​សព​គ្រប់​ លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជា​ថ្មី​ បើ​គ្រួសារ​ណា​មិន​បាន​ធ្វើ​អាជ្ញាប័ណ្ណ​និង​ត្រូវ​បាន​ដកហូត​គ្រឿងចក្រ​ យក​មក​រក្សា​ទុក​ ហើយ​ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​ចោទប្រកាន់​រឿង​ទទួល​ភាគលាភ​នោះ​ លោក​ពុំដែល​បាន​ទទួល​នោះ​ទេ​ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ សកម្មភាព​ការ​បូម​រ៉ែ​មាស​ បាន​ធ្វើ​សកម្មភាព​បួ​មយ៉ាង​អានា​ធិ​ប​តេ​យ្យ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​រវៀង​ ក្នុង​នោះ​ភាគច្រើន​គឺ​សុទ្ធតែ​ពុំ​មាន​ ច្បាប់​អនុញ្ញាតិ​ ដែល​គេ​សង្ស័យ​ថា​មាន​តែ​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​ បើកភ្លើង​ខៀវ​ឲ្យ​មានការ​បូម​រ៉ែ​យ៉ាង​អានា​ធិ​ប​តេ​យ្យ​។​ កត្តា​នេះ​អាច​នឹង​បណ្ដាល​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ និង​បាត់​ធនធាន​រ៉ែ​ដែល​មាន​ ព្រោះតែ​ការ​ការ​ជីករ​កដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ ជា​ហេតុ​បណ្ដាល​ឲ្យ​ធនធាន​ត្រូវ​បាត់បង់​ដោយ​ពុំ​បាន​ប្រើប្រាស់​អស់​សក្ដានុពល​។​

​ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ឲ្យ​អភិបាល​ខេត្តព្រះវិហារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​ពិនិត្យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ ធ្វើ​សកម្មភាព​បូម​រ៉ែ​ ហើយ​ជ្រក​ក្រោម​អាជ្ញា​បណ្ណ​ស្រាវជ្រាវ​ ប៉ុន្ដែ​បែរជា​ជីក​កកាយ​យក​រ៉ែ​គ្រប់​ទិស​ទី​នៅ​តំបន់​មាន​រ៉ែ​៕​

d8d21d7d61d11d5d4

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print