សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង

ចែករំលែក៖

ប្រទេសចិន៖ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី១៥ ខែតុលា ឆ្នាំ២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ពីង​ (Xi​ Jinping)​ នៅ​វិមាន​ប្រជាជន​ចិន​។​ លោក​ ស៊ី​ ជិន​ពីង​ បាន​បញ្ជាក់​ប្រាប់​ សម្តេច​តេ​ជោ​​ថា​ប្រទេស​ចិន​គាំទ្រ​ផ្តល់​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ ចូល​ប្រទេស​ចិន​ចំនួន​១០​ម៉ឺន​តោន​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ សម្តេច​តេ​ជោ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ភាគី​ចិន​បាន​ឯកភាព​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​១​ពាន់​លាន​យ័ន​ និង​ជួយ​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ​។​

dwe

​បន្ទាប់​ពី​កិច្ចប្រជុំ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ខាងលើ​នេះ​ នៅ​ល្ងាច​ថ្ងៃ​ដដែល​ សម្តេច​តេ​ជោ​ និង​ លោក​ប្រធានាធិបតី​ចិន​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥៖

  1. ពិធីសារ​ជា​កិច្ចព្រមព្រៀង​សាងសង់​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ​។​
  2. កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​។​
  3. កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ និង​កៅស៊ូ​។​
  4. កិច្ចព្រមព្រៀង​បណ្តុះបណ្តាល​ វិនិយោគ​ និង​ ក​សិ​-​ឧស្សាហកម្ម​។​
  5. កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​១០​ម៉ឺន​តោន​ ចាប់​អនុវត្ត​ពី​ឆ្នាំ​ ២០១៦​តទៅ​។​

​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​ បាន​អបអរសាទរ​ សម្តេច​តេ​ជោ​ ដែល​ទទួល​បានការ​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ លោក​ ស៊ី​ ជិន​ពីង​ បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​ការ​យាង​ចូលរួម​របស់​ព្រះមហាក្សត្រ​កម្ពុជា​ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧០​នៅ​ប្រទេស​ចិន​ឆ្នាំ​នេះ​។​ លោក​ ស៊ី​ ជិន​ពីង​ ក៏​បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដល់​កម្ពុជា​។​ សម្តេច​តេ​ជោ​ បាន​ថ្លែងអំណរគុណ​ដល់​ លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ពីង​ ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កិច្ចប្រជុំ​ពិសេស​របស់​គណបក្ស​នយោបាយ​អាស៊ី​។​ សម្តេច​តេ​ជោ​ បាន​អរគុណ​ លោក​ប្រធានាធិបតី​ចិន​ដែល​បាន​អបអរសាទរ​សម្តេច​ជាប់​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​ ទន្ទឹម​នឹង​នោះ​ដែរ​ សម្តេច​តេ​ជោ​ ក៏​បាន​អបអរសាទរ​ដល់​ប្រទេស​ចិន​ដែល​បាន​ប្រារព្ធ​ខួប​លើក​ទី​៧០​ ជាមួយ​និង​ការ​បង្ហាញ​នូវ​ស​មិ​ទ្ឋ​ផល​រីក​ចំរើន​គ្រប់​វិស័យ​របស់​ប្រទេស​ចិន​។​

​សម្តេច​តេ​ជោ​ គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​គោ​នយោបាយ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ចិន​ រួម​ទាំង​ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ ដែល​មាន​សារៈសំខាន់​បំផុត​សំរាប់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​។​ សម្តេច​តេ​ជោ​ ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ​ និង​សម្តេចព្រះ​វរៈ​រាជមាតា​ជាតិខ្មែរ​។​ សម្តេច​តេ​ជោ​ បាន​ស្នើ​ដល់​ភាគី​ចិន​អោយ​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន​ និង​ស្ត្រី​កម្ពុជា​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ សម្តេច​តេ​ជោ​ ក៏​បាន​អញ្ជើញលោក​ប្រធានាធិបតី​ចិន​ទៅ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ផង​ដែរ​៕

...

dwe (1)656333

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print