ខេត្តព្រះវិហារ៖ ទីតាំងបូមរ៉ែមាសរាប់រយកន្លែងក្បែរផ្លូវជាតិលេខ៦២ ដែលលាតសន្ធឹងពីភ្នំដែក ទៅខេត្តព្រះវិហារ ត្រង់ចំណុចភូមិចាស់ ឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ ត្រូវប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា និងប្រជាជនក្នុងតំបន់ រួមទាំងជនជាតិចិនមួយចំនួនផងនោះ បាននាំគ្នាកាយជីកគាស់យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យផ្ទៃដីនៅតំបន់នោះ។
ជាពិសេសតំបន់ក្បែរផ្លូវជាតិមានសភាពក្រហេងក្រហោង ប៉ុន្តែហាក់គ្មានការអើពើពីសំណាក់ប្រធានមន្ទីររ៉ែថាមពល និងលោក ឯ សារ៉ូ អភិបាលស្រុករវាងបន្ដិចណាសោះ ដែលករណីត្រូវបានគេសង្ស័យ ថាប្រហែលជា គណៈអភិបាលនៅតំបន់នេះបានទទួលលាភសក្ការៈហើយ ទើបបានជាគ្មានការទប់ស្កាត់ បណ្តែតបណ្តោយឲ្យមានមានការជីកកកាយបូមយករ៉ែដោយ ដោយគ្មានវិធានការបែបនេះ។
ប្រជាពលរដ្ឋដែលប្រកបមុខរបរបូមរ៉ែមាសក្នុងតំបន់នោះបានឲ្យដឹងថា ពួកគាត់មកពីស្រុកសណ្តាន់ និងខ្លះថាមកពីខេត្តក្រចេះ និងខ្លះថាពួកគាតរស់នៅក្នុងស្រុករវាងនោះ។ ប្រជាពលរដ្ឋដែលមកពីស្រុកផ្សេងបានរៀបរាប់ថា ពួកគាត់បានជួលដីពីម្ចាស់ដីដើម្បីបូមយករ៉ែមាស ក្នុងមួយថ្ងៃ២ម៉ឺនរៀល ហើយបានបង់ជូន បរិស្ថាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋមួយចំនួនទៀត ទើបពួកគាត់អាចធ្វើអជីវកម្មបូមរ៉ែមាសបានរហូតមកដល់រាល់ថ្ងៃនេះ។
ពួកគាត់បានបន្តថា រកមូយថ្ងៃបាន មួយហ៊ុនទៅ២ហ៊ុន គិតជាទឹកប្រាក់១០ម៉ឺនរៀល ហើយកាត់ថ្លៃបង់ពន្ឋក្រៅផ្លូវច្បាប់គឺនៅសល់តិចតួចណាស់ តែដោយសារពួកគាត់គ្មានមុខរបរ ទើបនាំប្រពន្ឋកូនមកបូមរ៉ែមាសជាមុខរបរទៅគ្រាន់ដោះទាល់ខ្លះដែរ ។
ពាក់ព័ន្ឋទៅនឹងការបូមខ្សាច់ដោយអាណាធិបតេយ្យនេះ ត្រូវបានប្រភពព័ត៌មានមួយចំនួនបង្ហើបប្រាប់ថា ភាគលាភដែលប្រជាពលរដ្ឋជាអ្នករករ៉ែបង់ឲ្យសមត្ថកិច្ចនោះ គឺបានបានទៅលោក អភិបាលស្រុក និងប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំខេ
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ លោក ឯ សារ៉ូ អភិបាលស្រុករវាង បានបញ្ជាក់ថា លោកបានចុះហាមឃាត់ និងបានចាត់ឲ្យអភិបាលរងស្រុក សហការជាមួយសមត្ថកិច្ចជំនាញ ទប់ស្កាត់មិនឲ្យបូមរ៉ែដោយគ្មានច្បាប់អនុញ្ញាតិ។ ចំណែកក្រុមហ៊ុនចិនដែលបាន ដឹកសម្ភារមកបូមរ៉ែនេះ គឺជាក្រុមហ៊ុន CWS គេមានអាជ្ញាប័ណ្ណស្រាវជ្រាវ។
ដោយឡែក លោក គង់ មករា ប្រធានមន្ទីររ៉ែថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា លោក បានសហការជាមួយអាជ្ញាធរស្រុក ចុះហាមឃាត់២ដងមកហើយ ហើយបានណែនាំឲ្យពួកគាត់ទៅធ្វើអាជ្ញាប័ណ្ណជាលក្ខណៈគ្រួសារ ដើម្បីឲ្យមានភាពស្របច្បាប់នៅក្នុងការប្រកបរបរនេះ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ហើយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌចប់សពគ្រប់ លោកនឹងដឹកនាំកម្លាំងចុះត្រួតពិនិត្យជាថ្មី បើគ្រួសារណាមិនបានធ្វើអាជ្ញាប័ណ្ណនិងត្រូវបានដកហូតគ្រឿងចក្រ យកមករក្សាទុក ហើយពាក់ព័ន្ឋទៅនឹងការចោទប្រកាន់រឿងទទួលភាគលាភនោះ លោកពុំដែលបានទទួលនោះទេ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពការបូមរ៉ែមាស បានធ្វើសកម្មភាពបួមយ៉ាងអានាធិបតេយ្យក្នុងភូមិសាស្ដ្រស្រុករវៀង ក្នុងនោះភាគច្រើនគឺសុទ្ធតែពុំមាន ច្បាប់អនុញ្ញាតិ ដែលគេសង្ស័យថាមានតែការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុក បើកភ្លើងខៀវឲ្យមានការបូមរ៉ែយ៉ាងអានាធិបតេយ្យ។ កត្តានេះអាចនឹងបណ្ដាលឲ្យខូចខាតដល់បរិស្ថាន និងបាត់ធនធានរ៉ែដែលមាន ព្រោះតែការការជីករកដោយគ្មានបច្ចេកទេសត្រឹមត្រូវ ជាហេតុបណ្ដាលឲ្យធនធានត្រូវបាត់បង់ដោយពុំបានប្រើប្រាស់អស់សក្ដានុពល។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យអភិបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យក្រុមហ៊ុនចិនមួយចំនួនដែលបាន ធ្វើសកម្មភាពបូមរ៉ែ ហើយជ្រកក្រោមអាជ្ញាបណ្ណស្រាវជ្រាវ ប៉ុន្ដែបែរជាជីកកកាយយករ៉ែគ្រប់ទិសទីនៅតំបន់មានរ៉ែ៕
ដោយ៖ វិបុល