យុវជនម្នាក់ប្រើហឹង្សាវាយមកលើសមត្ថកិច្ចនៅពេលឃាត់ត្រួតពិនិត្យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញះ យុវជនម្នាក់បានប្រើអំពើហឹង្សាវាយតប់មកលើកម្លាំងសមត្ថកិច្ចបណ្តាលអោយមានរបួសស្នាម ហើយត្រូវប៉ូលីសឃាត់ខ្លួន ខណះដែល នគរបាលបានហៅគាត់ដែលកំពុងដើរអោយឈប់ដើម្បីត្រួតពិនិត្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅសង្កាត់
គោកឃ្លាង។

លោក ដួង វណ្ណះ នាយប៉ុស្ត៍នគរបាលសង្កាត់គោកឃ្លាង បានអោយដឹងថា ជនបង្កមានឈ្មោះ
ឡាច សុភស្ស អាយុ២៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួនពីបទប្រើអំពើហឹង្សាវាយមកលើកងកម្លាំងសមត្ថកិច្ច បណ្តាលអោយមានរបួសស្នាម ខណះដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវ
សាធារណដោយថ្មើរជើង ហើយដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅគាត់អោយឈប់ដើម្បីត្រូតពិនិត្យ កាលពីម៉ោង៣កន្លះរំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។

ចំណែកលោក ដេត ឧត្តម មន្ត្រីនគរបាលខណ្ឌសែនសុខ បាននិយាយថា គាត់ត្រូវបានជនខាងលើវាយចំមុខនិងគប់ដោយដំបងឈើជ្រុងផងខណះដែលលោកកំពុងតែយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញជននេះគួរអោយសង្ស័យថា ជាជនមិនល្អដើររំលងអាធ្រាត្រដូច្នេះ និងឃាត់គាត់ដើម្បីធ្វើការត្រួតពិនិត្យក្រែងមានរក្សាទុកនូវវត្ថុល្មើសច្បាប់ផ្សេង ដូចជាថ្នាំញៀនឬអាវុធខុសច្បាប់។ ភ្លាមនោះគាត់និងមិត្តរូមការងារបានចាត់ការឃាត់ខ្លួនជននេះតែម្តងយកទៅប្រគល់អោយមន្ត្រីជំនាញសួរនាំចាត់ការតាមច្បាប់និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕

...

ដោយ៖តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print