បើកូរ៉េខាងជើងវាយប្រហារដោយបរមាណូ​ ទីក្រុងតូក្យូនិងសេអ៊ូល នឹងមានពលរដ្ឋ​យ៉ាងតិច​២លាននាក់ស្លាប់

ចែករំលែក៖

តាមអ្នកឯកទេស​វិភាគបានឲ្យដឹងថា នឹងមានពលរដ្ឋយ៉ាងតិច ២លាននាក់ស្លាប់ ប្រសិនបើកូរ៉េខាងជើង បើកការវាយប្រហារដោយបរមាណូ ទៅលើទីក្រុងតូក្យូនិងនិងទីក្រុងសេអ៊ូល ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាន ដងស្រង់លទ្ធផលវាយតម្លៃរបស់ អ្នកឯកទេស អាមេរិក បញ្ជាក់ថា ប្រសិនបើរងការវាយប្រហារដោយបរមាណូ​ពីកូរ៉េខាងជើង​នោះ និងមាន ពលរដ្ឋ​យ៉ាងតិច​២លាននាក់ស្លាប់។ ការវាយតម្លៃខាងលើកើតឡើងក្រោយពេលដែល ភាពតានតឹង​កើនឡើង រយៈពេលចុងក្រោយនេះ​ ហើយអាមេរិកគំរាមវាយប្រហារដោយយោធា ។
ប្រធានាធិបតីត្រាំ និងមេដឹកនាំកូរ៉េខាងជើង​គីមជុងអ៊ុន​បានប្រើប្រាស់ពាក្យសម្តី ឌឺដងដាក់គ្នាដោយ ភាគីនិមួយៗប្រកាសពីការត្រៀមលក្ខណះក្នុងការធ្វើសង្គ្រាម កម្ទេចគ្នាទៅវិញទៅមក ។ លោក​ Michael J. Zagurek Jr អ្នកឯកទេសវិភាគបានបញ្ជាក់ថា ​ បើកូរ៉េខាងជើង បាញ់ប្រហារនោះ កម្លាំងបំផ្លាញនៃបរមាណូ នឹងសម្លាប់មនុស្សយ៉ាងតិច​២,១លាននាក់​ និង ៧,៧លាននាក់រងរបួស។
បើទោះបីមានភាពតានតឹងតែកូរ៉េខាងជើង មិនចង់ពិភាក្សាជាមួយអាមេរិក​បញ្ចប់វិបត្តិនោះឡើយ បើទោះបីភាគីអាមេរិក មានបំណងចង់ពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងខជើងក្តី។ ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​បាន​ថ្លែង​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​កូរ៉េ​ខាង​ជើង​ មិន​ទាន់​បាន​បង្ហាញ​សញ្ញា ​វិជ្ជមាន​ ថា​ខ្លួន​ចង់​ចរចា​ឡើយ។
លោក ​រិច ធីឡឺសុន ​បាន​និយាយ ​ឲ្យ​ដឹង​ថា ​ អាមេរិក​មាន​បណ្តាញ​ទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង ​ដោយ​ផ្ទាល់​ ប្រមាណ​ជា​២ ​ទៅ​ ៣​បណ្តាញ ​ បើ​ទោះ​បី​ជា​គ្មាន​ទូត​ជាមួយ​គ្នា​ក៏​ដោយ។ តាម​ប្រសាសន៍​លោក​ ធីឡឺសុន ​ បណ្តាញ​សំងាត់​អាមេរិក ​នេះ​កំពុង​តែ​ស្ទាបស្ទង់​​ទឹកចិត្ត​របស់​ភាគី​កូរ៉េ​ខាងជើង ​ចង់​ដឹង​ថា ​កូរ៉េ​ខាង​ជើង ​ចង់​ចរចា​ឬ​មិន​ចរចា។
ប៉ុន្តែ​ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ លោក ​Heather Nauert ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ បាន​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ ​ការ​ស្ទាបស្ទង់​ទឹកចិត្ត​កូរ៉េ​ខាង​ជើង​នោះ ​ មិន​ទាន់​បាន​ជា​លទ្ធផល​អ្វី​ទាំង​អស់ ​ព្រោះថា ​ភាគី​កូរ៉េ​ខាង​ជើង​ មិន​បាន​ផ្តល់​សញ្ញា​វិជ្ជា​មាន​ណាមួយ​ ថា​ខ្លួន​ចង់​បើក​ច្រក​ចរចា​ទេ។
អ្នក​នាំពាក្យ​រូប​នេះ ​បន្ថែម​ថា ​បណ្តាញ​អាមេរិក​ បាន​ទាក់ទង​ជាមួយ​មន្ត្រី​យោធា​កូរ៉េ​ខាងជើង ​ដើម្បី​ចង់​ដឹង​ពី​ចេតនា ​ក្នុង​ការ​ចរចា ​ គ្រប់គ្រង​កម្មវិធី​នុយ​ក្លេអ៊ែរ​ ក៏​ប៉ុន្តែ​មន្ត្រី​យោធា​កូរ៉េ​ខាង​ជើង​ មិន​បាន​ឆ្លើយ​តប​អ្វី​ទាំង​អស់។ ក្រៅពី​បណ្តាញ​ទាក់ទង​ជាមួយ​យោធា ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ ក៏​បាន​បញ្ជាក់​ថា ​អាមេរិក​នៅមាន​បណ្តាញ​ទាក់ទង ​ដោយផ្ទាល់ ​។
នៅក្នុងព្រិត្តិការមួយផ្សេងទៀត រដ្ឋមន្ត្រីបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង បានស្នើរដល់កូរ៉េខាងជើង អនុញ្ញាត្តិឲ្យឲ្យមានការជួបជុំគ្រួរសារដែលបែកបាក់
រដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង កាលពីថ្ងៃពុធ តាមសេចក្តីរាយការណ៍ បានជម្រុញឲ្យកូរ៉េខាងជើង អនុញ្ញាតគ្រួសារ បែកបាក់គ្នា បានជួបសាច់ញាតិ ដែលបាត់ជាយូររបស់ពួកគេ ដោយលោក បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហា គួរតែជា ជំហានដំបូង ឆ្ពោះទៅរកសន្តិភាព និងការសម្រុះសម្រួលគ្នា រវាងភាគី កូរ៉េទាំងពីរ។
នៅក្នុងពិធីរំលឹកដូនតារួមគ្នាមួយ ដែលគ្រួសារបែកបាក់គ្នា បានធ្វើឡើង នៅឧទ្យាន Imjingak ជិតព្រំដែនជាមួយប្រទេស កូរ៉េខាងជើង ដើម្បីប្រារព្ធថ្ងៃបុណ្យ លោក Chuseok បានថ្លែងដូច្នេះថា រយៈពេលពីរឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីពិធីជួបជុំគ្រួសារ ដែលមានសាច់ញាតិបែកបាក់គ្នា ត្រូវបានផ្អាកឈប់ប្រារព្ធធ្វើ។
សូមជម្រាបផងដែរថា ចាប់តាំងពីកិច្ចប្រជុំ កំពូលលើកទី១ ក្នុងឆ្នាំ២០០០មក ប្រទេសកូរ៉េទាំងពីរ តាមសេចក្តីរាយការណ៍ បានប្រារព្ធ ពិធីជួបជុំគ្រួសារនេះ បានចំនួន២០លើកហើយ ដោយបានអនុញ្ញាតឲ្យ សាច់ញាតិបែកបាក់គ្នា ដែលនៅរស់រានមានជីវិត ឆ្លងព្រំដែន មកជួបជុំគ្នា បានរយៈពេលពីរបីថ្ងៃ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print