រដ្ឋាភីបាលតួគី​បន្តកម្ចាត់ក្រុមប្រឆាំង ពង្រឹងអំណាច

ចែករំលែក៖

ក្រុមគណបក្សប្រឆាំងនៅតួគីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់រដ្ឋាភិបាលលោកអីដូហ្គានដែលបានកំពុងតែព្យាយាមកម្ចាត់ក្រុមអ្នកប្រឆាំងនិងរូបលោក ដោយបានដាក់ទោសអតីត មន្ត្រីនិងទាហាន ដែលលោកចាត់ទុកថា បានក្បត់រូបលោក ។
ក្រុមអ្នកប្រឆាំងបានលើកឡើងថា រដ្ឋាភីបាលតួគីកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោសអ្នកប្រឆាំ​ងដោយយកហេតុផល ប៉ុនប៉ងសម្លាប់លោកតាមរយៈការធ្វើរដ្ឋប្រហារមិនបានសម្រេច។ កន្លងមកថ្មីៗ តុលាការទួកគី នៅថ្ងៃពុធ តាមសេចក្តីរាយការណ៍ បានកាត់ទោសបុគ្គលិកយោធា ចំនួន៣៤នាក់ ឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទប៉ុនប៉ងធ្វើឃាត ប្រធានាធិបតីទួកគី គឺលោក Recep Tayyip Erdogan ក្នុងអំឡុងរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំមិញ។
យោងតាមប្រភពព័ត៌មាន ពីកាសែតអាមេរិក UPI ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នាយឧត្តម សេនីយ៍ និងអនុសេនីយ៍មួយចំនួន ដែលត្រូវកាត់ទោសកាលពីថ្ងៃពុធ គឺត្រូវបានគេចោទប្រកាន់ ពីបទឆ្មក់ ប្រហារសណ្ឋាគាររបស់លោក Erdogan នៅរាត្រីធ្វើប្រតិបត្តិការរដ្ឋប្រហារ ប៉ុន្តែប្រធានាធិបតីទួកគី និងគ្រួសារ អាចគេចខ្លួនរួច។
សូមជម្រាបផងដែរថា ចាប់តាំងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យមក មនុស្ស៥ម៉ឺននាក់ នៅតែកំពុងរង់ចាំការ កាត់ក្តី មនុស្ស១៥ម៉ឺននាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន ឬក៏បណ្ដេញចេញពីតំណែងរបស់ខ្លួន ហើយមនុស្ស ជាច្រើននាក់ ត្រូវបានកាត់ទោសរួចរាល់ ប៉ុន្តែសាលក្រមនៅថ្ងៃពុធម្សិលមិញនេះ គឺជាការកាត់ទោសអ្នករួមគំនិត លំដាប់ខ្ពស់ជាលើកដំបូង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print