ពូទីន៖ ការវាយប្រហារកូរ៉េខាងជើងអាចនឹងកើតឡើង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ការវាយប្រហារកូរ៉េខាងជើងអាចនឹងកើតឡើង ប៉ុន្តែលទ្ធផលបែបណានោះ គ្មានអ្នកណាម្នាក់ដឹងប្រាកដឡើយ។

នៅក្នុងវេទិកាស្តីពីថាមពល ដែលបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា នៅទីក្រុងមូស្គូ ប្រធានាធិបតី ពូទីន បានលើកឡើងពីភាពតានតឹងនៅឧប្បទ្វីបកូរ៉េ។

លោក ពូទីន បញ្ជាក់ថា សង្គ្រាមវាយប្រហារកូរ៉េខាងជើង អាចនឹងកើតឡើង ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺមិនអាចសន្និដ្ឋានបានឡើយ ដោយកូរ៉េខាងជើងគឺជាប្រទេសអាថ៍កំបាំងបំផុតលើពិភពលោក។

មេដឹកនាំវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រសិនបើវាយប្រហារ គ្មានអ្នកណាដឹងពីកូរ៉េខាងជើង ១០០ភាគរយ ឡើយពីទីតាំងយោធា និងអាវុធរបស់កូរ៉េខាងជើង។ លោក ពូទីន បញ្ជាក់ទៀត ការគំរាមកំហែងកាន់តែខ្លាំង លោក គីម ជុងអ៊ុន កាន់តែរឹងមាំ ក្នុងការពង្រឹងយោធាទប់ទល់អាមេរិក។

NKD-36x6_outline

លោក ពូទីន ក៏បានអំពាវនាវដល់លោកខាងលិច ឲ្យបញ្ចប់ការប្រើប្រាស់ពាក្យសម្តីឌឺដង គំរាមកំហែង ដោយវាមិនបាននាំមកនូវផលប្រយោជន៍អ្វីសោះឡើយនុះ ហើយធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។

រុស្ស៊ី និងកូរ៉េខាងជើងមានបន្ទាត់ព្រំដែនរួម ហើយទីតាំងសាកល្បងបរមាណូ មានចម្ងាយពីរុសស្សីតែ២០០គីឡូម៉ែត្រប៉ុណ្ណោះ។ ទាំងនោះហើយ ជាមូលហេតុដែលធ្វើឲ្យរស្ស៊ីមិនអាចនៅស្ងៀមក្នុងវិបត្តិកូរ៉េខាងជើង។

នៅពេលដែល ភាពតានតឹងកាន់តែកើនឡើងនៅកូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ពិភាក្សាគ្នាដោយផ្ទាល់បញ្ចប់វិបត្តិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print