ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសព្រមាន ដល់ចៅក្រម តុលាការកំពូល លោកស្រី Maria Lourdes Sereno និងរដ្ឋអាជ្ញាពិសេស លោកស្រីConchita Morales អាចប្រឈមនិងការផ្តន្ទាទោស។
សារព័ត៌មាន AP បានផ្សាយថា លោកឌូទើរទេបានប្រកាសថា លោក មិនបញ្ឆេះឲ្យមានរឿង ស្មុគ្រស្មាញនោះឡើយ នៅពេលដែលអ្នកសារព័ត៌មានសួរលោកពី រឿងប្តឹងប្រឆាំង និង លោកស្រី Sereno និងMorales។
ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថាអង្គការប្រឆាំងអំពើពុករលួយរបស់លោកស្រី Morales បានអនុញ្ញាត្តិប្រើប្រាស់ព័ត៌មានខុសច្បាប់ និងក្លែងក្លាយ ដើម្បីចាប់ផ្តើមប្រឆាំងនិងរដ្ឋាភិបាល ។ អង្គការប្រឆាំងពុករលួយបានចោទប្រកាន់លោកឌូទើរទេថាបានរក្សាទុកប្រាក់ដោយមិនបានប្រកាស នៅក្នុងគណនីធានាគានោះឡើយ។
លោក ឌុយទែរតឺ ដែលកំពុងតែជាប់បណ្តឹងមួយ ស្តីពីអំពើពុករលួយ កិបកេងប្រាក់រដ្ឋនោះ បានប្រកាសឲ្យដឹងថា លោកនឹងមិនសហការ ជាមួយមន្ត្រីរបស់ការិយាល័យប្រឆាំងអំពើពុករលួយ ដែលស៊ើបអង្កេតក្នុងសំណុំរឿងនេះទេ។ គួរកត់សម្គាល់ថា ការប្រកាសនេះ គឺវាផ្ទុយស្រលះទាំងស្រុង ពីអ្វីដែល អ្នកនាំពាក្យលោកប្រធានាធិបតី បានអះអាង កាលពីសប្តាហ៍មុន ថា លោកឌុយទែរតឺ នឹងសហការ ហើយជឿទុកចិត្ត លើឯករាជ្យភាព របស់ការិយាល័យប្រឆាំងអំពើពុករលួយនេះ។
កាលពីសប្តាហ៍មុននេះ ការិយាល័យប្រឆាំងអំពើពុករលួយហ្វីលីពីន បានប្រកាសឲ្យដឹងថា គេកំពុងតែបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយ ទាក់ទិននឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក នៅក្នុងគណនីធនាគារ របស់លោកប្រធានាធិបតីឌុយទែរតឺ។ យោងតាមការចោទប្រកាន់ លោកឌុយទែរតឺ មិនបានប្រកាសពន្ធ និងមិនបានបញ្ជាក់ប្រភព ថាប្រាក់នេះ បានមកពីណាទេ។
ស្រាប់តែនៅល្ងាចថ្ងៃសៅរ៍ ទី៣០ កញ្ញា លោកឌុយទែរតឺ បានឆ្លើយទៅកាន់ការិយាល័យនេះថា លោកនឹងមិនសហការ ក្នុងការស៊ើបអង្កេតនេះទេ។ នៅក្នុងសំដីដែលសំបូរទៅដោយពាក្យដៀល ដ៏គ្រោធគ្រាត លោកឌុយទែរតឺ បាននិយាយថា ការិយាល័យប្រឆាំងអំពើពុករលួយនេះ គឺជាការិយាល័យភ្លឺភ្លើ គ្មានបានការ ហើយលោកមិនស្ថិតនៅក្រោមអំណាច នៃការិយាល័យនេះទេ។ លោកប្រធានាធិបតីមាត់ឆៅរូបនេះ បាននិយាយបន្ត ក្នុងន័យបញ្ចើចបញ្ចើរថា ប្រធានការិយាល័យនេះ គឺជាមនុស្សកុហក បោកប្រាស់ និងបានប្រឌិតភស្តុតាងយកមកសំអាង ដើម្បីបង្កាច់បង្ខូចរូបលោក៕
ដោយ៖ មែវ សាធី