បុរស​ម្នាក់​គ្រាន់តែ​សួរ​គេ​រក​ស្បែក​ជើង​ត្រូវ​គេ​ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ យុវជន​ម្នាក់​បាន​រង​ របួសធ្ងន់​បន្ទាប់​ពី​ត្រូវ​ជនសង្ស័យ​២​នាក់​បាន​ព្រួត​វាយ​ព្រោះតែ​សួរនាំ​រឿង​បាត់​ ស្បែកជើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិធំ​ណ​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​។​

sds-23

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរ​ បាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ វិ​ន​ ឆ​វណ្ណ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ បើកបរ​រថយន្ដ​ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​។​ ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហួ​ន​ វាសនា​ ហៅ​ តួ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ យស​ រតនៈ​ ហៅ​ សង់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ អ្នក​ទាំង​២​ នាក់​ មានមុខ​របរ​មិន​ពិតប្រាកដ​ រស់​ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។​

​ប្រភព​ដដែល​បន្ដ​ថា​ វត្ថុ​តាង​ដែល​ ដកហូត​បាន​នៅ​ពេល​ចាប់ខ្លួន​ជនល្មើស​ រួម​មាន​ដាវ​២​ដើម​ច្រ​វ៉ា​ក់​មាន​ចាក់​ សោ​សូឡិច​ប្រវែង​១​ម៉ែត្រ​មួយ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ លេង​មិត្ដភក្ដិ​នៅ​វត្ដ​កៀនស្វាយក្រៅ​។​ ក្រោយមក​គេ​ក៏​បាន​ចេញ​មក​វិញ​ហើយ​ក៏​បាត់​ស្បែកជើង​រួច​ក៏​ដើរ​រក​និង​សួរនាំ​ក៏​ទៅ​សួរ​ចំ​ជនល្មើស​ទាំង​២​នាក់​ខាងលើ​។​ ពេល​នោះ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​តប​ ទេ​បែរជា​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំ​មុខ​ រង​របួស​យ៉ាងដំណំ​។​ បន្ទាប់​មក​ឈ្មោះ​ ហួ​ន​ វាសនា​ ក៏​បាន​យក​សោ​ច្រវាក់​មក​ បត់​ជា​២​ហើយ​ដេញ​វាយ​ជន​រង​គ្រោះ​ បន្ថែម​ទើត​បណ្ដាល​ឱ្យ​បែកក្បាល​ហូរ​ ឈាម​។​ ទោះជា​យ៉ាងនេះ​ជន​បង្ក​ហាក់​ នៅ​មិន​ទាន់​អស់ចិត្ដ​ពួក​គេ​ទាំង​២​នាក់​ បាន​នាំ​គ្នារ​ត់ទៅ​យក​ដាវ​ពី​ផ្ទះ​ម្នាក់​១​ ដើម​បម្រុង​កាប់​ជន​រង​គ្រោះ​តែ​ត្រូវ​ជន​ រង​គ្រោះរ​ត់ទៅ​រក​ម្ដាយ​និង​ប្ដឹង​សមត្ថ​ កិច្ច​ឱ្យ​ជួយ​អន្ដរាគមន៍​ទាន់​ពេល​និង​ ឃាត់ខ្លួន​ជនល្មើស​ទាំង​២​នាក់​បញ្ជូន​ទៅ​កាន់​អធិក​ដ្ឋា​ន​នគរបាល​ស្រុក​កៀន​ ស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនល្មើស​ទាំង​២​នាក់​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ ខ្លួន​ទៅ​សាលាដំបូង​ខេត្ដ​ ៕​

sds (1)sdsIMG-20151016-WA0012sds (3)

...

ដោយ៖ សណ្ដោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print