ខេត្ដកណ្ដាល៖ យុវជនម្នាក់បានរង របួសធ្ងន់បន្ទាប់ពីត្រូវជនសង្ស័យ២នាក់បានព្រួតវាយព្រោះតែសួរនាំរឿងបាត់ ស្បែកជើងកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិធំណ ឃុំភូមិធំ ស្រុកកៀនស្វាយ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរ បាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វិន ឆវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើកបររថយន្ដ ស្នាក់នៅភូមិ-ឃុំកើត ហេតុ។ ចំណែកជនសង្ស័យទី១-ឈ្មោះ ហួន វាសនា ហៅ តួ ភេទប្រុស អាយុ ២១ឆ្នាំ និងទី២-ឈ្មោះ យស រតនៈ ហៅ សង់ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២ នាក់ មានមុខរបរមិនពិតប្រាកដ រស់ នៅភូមិ-ឃុំជាមួយគ្នា។
ប្រភពដដែលបន្ដថា វត្ថុតាងដែល ដកហូតបាននៅពេលចាប់ខ្លួនជនល្មើស រួមមានដាវ២ដើមច្រវ៉ាក់មានចាក់ សោសូឡិចប្រវែង១ម៉ែត្រមួយ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅ លេងមិត្ដភក្ដិនៅវត្ដកៀនស្វាយក្រៅ។ ក្រោយមកគេក៏បានចេញមកវិញហើយក៏បាត់ស្បែកជើងរួចក៏ដើររកនិងសួរនាំក៏ទៅសួរចំជនល្មើសទាំង២នាក់ខាងលើ។ ពេលនោះជនសង្ស័យមិនបានឆ្លើយតប ទេបែរជាស្ទុះទៅវាយជនរងគ្រោះចំមុខ រងរបួសយ៉ាងដំណំ។ បន្ទាប់មកឈ្មោះ ហួន វាសនា ក៏បានយកសោច្រវាក់មក បត់ជា២ហើយដេញវាយជនរងគ្រោះ បន្ថែមទើតបណ្ដាលឱ្យបែកក្បាលហូរ ឈាម។ ទោះជាយ៉ាងនេះជនបង្កហាក់ នៅមិនទាន់អស់ចិត្ដពួកគេទាំង២នាក់ បាននាំគ្នារត់ទៅយកដាវពីផ្ទះម្នាក់១ ដើមបម្រុងកាប់ជនរងគ្រោះតែត្រូវជន រងគ្រោះរត់ទៅរកម្ដាយនិងប្ដឹងសមត្ថ កិច្ចឱ្យជួយអន្ដរាគមន៍ទាន់ពេលនិង ឃាត់ខ្លួនជនល្មើសទាំង២នាក់បញ្ជូនទៅកាន់អធិកដ្ឋាននគរបាលស្រុកកៀន ស្វាយដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនល្មើសទាំង២នាក់សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ខ្លួនទៅសាលាដំបូងខេត្ដ ៕
ដោយ៖ សណ្ដោស